Top News

ឆេះទៀតហើយ! ភ្លើងឆេះផ្ទះឈើនៅខណ្ឌធុនបុរី ក្រុងបាងកក កាលពីម៉ោងជាង ១២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ

 

ថៃឡង់ដ៍៖ លេខទូរសព្ទសង្គ្រោះបន្ទាន់១៩៩ របស់ថៃ កាលពីម៉ោង ០០៖២៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ ២០២៥ បានទទួលដំណឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះសម្បែងពលរដ្ឋក្នុងតំបន់លំនៅដ្ឋានផ្លូវរីមថាងរ៉ុតហ្វៃ២ (Soi Rim Thang Rotfai 2) បំបែកចេញពីផ្លូវសុមដេតប្រាចៅថាក់ស៊ីន (Somdet Phra Chao Taksin) ក្នុងសង្កាត់បាងយីរឿ (Bang Yi Ruea) ខណ្ឌធុនបុរី ក្រុងបាងកក ។

រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានធ្វើដំណើរទៅកាន់ទីកន្លែងកើតហេតុ ហើយរហូតដល់ម៉ោង ១៖០០ នាទីទៀបភ្លឺទើបអគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង ។

របាយការណ៍បឋម បង្ហាញថា ភ្លើងបានឆាបឆេះផ្ទះឈើជាច្រើនខ្នងដែលសង់ជាប់ៗគ្នា ក្រោយមកក៏មានការបញ្ជាក់បន្ថែមថា ភ្លើងបានឆេះផ្ទះឈើ២ខ្នងទាំងស្រុង ប៉ុន្តែមិនមាននរណាម្នាក់រងរបួស ឬជាប់គាំងនៅខាងក្នុងឡើយ ស្របពេលព័ត៌មានលម្អិតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ៕






Post a Comment

Previous Post Next Post

Kdaily-news ads