Top News

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ពាក់ព័ន្ធករណីលួចបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនិងក្លែងឯកសារសាធារណៈនិងអំពើឆបោក.!

ភ្នំពេញ៖ សមត្ថកិច្ចបានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ បង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងទីតាំងផ្ទះលេខ៧២ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់។ 

ប្រតិបត្ដិការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដោយគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងជំនាញនៃស្នងការរាជធានីភ្នំពេញ និងមានការសម្របសម្រួល ផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនជាតិវៀតណាមចំនួន២នាក់ដែលឃាត់ខ្លួនបានមាន៖ ១.ឈ្មោះPHAN THANH DAT និង២.PHAN HUU KHANH, បានដកហូតវត្ថុតាងរួមមានកុំព្យូទ័រប្រភេទ All in one ចំនួន ៤គ្រឿង Monitor ចំនួន ២០គ្រឿង និងម៉ាស៊ីន CPU ចំនួន៧គ្រឿង។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ បុរសជនជាតិវៀតណាមទាំងពីរត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់រួមមាន ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់(ហ្គេមអនឡាញ), ការក្លែងឯកសារសាធារណៈសម្រាប់បម្រើការឆបោកជនជាតិវៀតណាម, និងការឆបោកក្រោមរូបភាពជាគម្រោងវិនិយោគ។

បច្ចុប្បន្ន ជនសង្ស័យជនជាតិវៀតណាមទាំង២នាក់ ព្រមទាំងវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន ត្រូវបានប្រគល់ជូនស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចជំនាញបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។








Post a Comment

Previous Post Next Post

Kdaily-news ads