Top News

សំណុំរឿងអន្ទិតសុត ដាវី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារនៅខេត្តកំពត..!


ខេត្តកំពត៖ ប្រភពពត៌មានពីសាលាដំបូងខេត្តបានឲ្យដឹងនៅរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២៥នេះថា: អន្ទិត សុត ដាវី អតីត:ព្រះគ្រូចៅអធិការវត្តភ្នំរាបជាប់ទល់ដែនកម្ពុជា-វៀតណាម ដែលមានរឿងអធិករជាមួយស្រីហើយត្រូវបានស្រីគូរកំណាន់ប្តឹងមកសមត្ថកិច្ចដើម្បីរកយុត្តិធម៌នោះ។ ក្រោយពីមន្រ្តីសង្ឃខេត្តបានធ្វើការផ្សឹកពីសង្ឃហើយប្រគល់ឲ្យកំលាំងសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២៥នោះ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរនិងស្តាប់ចម្លើយសារភាពពីជនសង្ស័យរូបនេះរួចមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី៩ខែតុលាឆ្នាំ២០២៥នេះ។ សាលាដំបូងខេត្តឲ្យដឹងថា: តំណាងអយ្យកាសាលាដំបូងខេត្តបានចោទជនត្រូវចោទ២ករណីគឺ: ទី១-បង្ខំស្រ្តីដែលមានគភ័ឲ្យរំលូតកូននិងគំរាមកំហែងហែកកេរ្ត៍ជាសាធារណ:  រួចហើយបានបញ្ជូនមកចៅក្រមស៊ើបដើម្បីសម្រេច។ ចៅក្រមស៊ើបនៃសាលាដំបូងខេត្តលោកទេព ភារ៉ុង បានពិនិត្យវិននាយទ័ពតាមអង្គហេតុដែលមានខ្លឹមសារដូចខាងក្រោម:ទី១-  បង្ខំឲ្យស្រ្តីដែលមានគភ៌រំលូតកូនប្រព្រឹត្តនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើតស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៤បទល្មើសដែលមានចែងនិងផ្ដន្ទាទោសតាមមាត្រា១៤ កថាខណ្ឌទី១នៃច្បាប់ស្ដីពីការរំលូតកូននិងបទគំរាមកំហែងហែកកេរ្ត៍(បង្ហោះរូបភាពអាសអាភាស)ប្រព្រឹត្តនៅភូមិអន្លង់ថ្ងាន់ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត កាលពីអំឡុងខែមិថុនាឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្នបទល្មើសដែលមានចែងនិងផ្ដន្ទាទោសតាមមាត្រា៣៧២ ចំណុចទី ២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពតសម្រេចបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះសុត ដាវី ភេទប្រុស កើតនៅថ្ងៃទី ២ ខែមេសាឆ្នាំ ២៩៨៧ ដែលមានអត្តសញ្ញាណប័ណ្ណដូចខាងលើទៅពន្ធនាគារខេត្តកំពតដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ នេះគឺយោងតាមដីការបង្គាប់របស់តំណាងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការបើកសវនាការនៅពេលក្រោយ៕







Post a Comment

Previous Post Next Post

Kdaily-news ads