កំពង់ស្ពឺ៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ : នគរបាល គឺបំរេីការពារប្រជាពលរដ្ឋដែលត្រូវការជំនួយអន្ដរាគមន៍គ្រប់ពេលវេលា ដោយទទួលបានបណ្ដឹងតាមប្រព័ន្ធទាន់ហេតុការណ៍ពីក្រុមប្រចាំបញ្ជាទី២ ថាមានករណីប្ដីវាយប្រពន្ធនៅចំណុចភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការ ស្ដីទី នគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាឱ្យកំលាំងមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលចុះទៅកាន់ទីតាំងខាងលេីភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ពិនិត្យនិងចំណាត់ការករណីហិង្សាក្នុងគ្រួសារដោយប្តីយកចបជីកវាយសំពងក្បាលប្រពន្ធបណ្ដាលអោយបែកហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាល ថាបុរសដែលបានយកចបជីកវាយលេីស្រ្ដី ជាប្ដីមានឈ្មោះ យេន ដា ភេទប្រុស អាយុ៣៤ឆ្នាំ ក្រោយហេតុការណ៍ប្រពន្ធត្រូវបានអ្នកក្នុងភូមិជួយសង្រ្គោះបញ្ជូនទៅកាន់គ្លីនិកសង្រ្គោះបន្ទាន់ រីឯជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចប៉ុស្ដិនិងស្រុកចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យរួមជាមួយវត្ថុតាងចបជីកមួយដេីម្បីបន្ដនីតិវិធី ជារឿយៗ ប្ដីតែងតែប្រេីអំពេីហឹង្សាទៅលេីប្រពន្ធជាញឹកញាប់ កត្ដានេះបណ្ដាលមកពីការពិសារស្រានិងកេីតមានកំហឹងតែម្ដង ។
Post a Comment