Top News

មន្ត្រីអធិការកិច្ច កំពុងសួរនាំលោកអភិបាលស្រុកមេសាង និងបក្ខពួក.ករណីបាត់លុយជំនួយកងទ័ព និងជនភៀសសឹកខ្ទង់៩០លានរៀល!


(ព្រៃវែង)៖ តាំងពីថ្ងៃ២៤ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីអធិការកិច្ច នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ កំពុងសួរនាំលោក ហ៊ន សុផាត អភិបាលស្រុកមេសាង ខេត្តព្រៃវែង.លោក ហ៊ាង ផល្លី ប្រធានអង្គភាពលទ្ធកម្មស្រុកមេសាង និងបក្ខពួក.!។

ពាក់ព័ន្ធករណី ដេញថ្លៃគម្រោងដោយមានការរៀបចំទុកមុន និងបានឱ្យក្រុមហ៊ុន ទ្រី ហ៊ែន ធ្វើអគារមុនការដេញថ្លៃ!។

និងករណី១ទៀត គឺគៀងគរថវិកាពីប្រជាពលរដ្ឋតាមបណ្ដាឃុំ ដើម្បីជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក!។ 

ដែលរដ្ឋបាលស្រុកមេសាង ប្រមូលបានសរុបចំនួន១១៧.០៣២.៨០០រៀល ដោយឮថា រដ្ឋបាលស្រុក ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង តែជាង២០លានរៀលប៉ុណ្ណោះ!។

ពោលគឺ នៅសល់លុយខ្ទង់៩០លានទៀត មិនដឹងលោកអភិបាលស្រុកមេសាង យកទៅណានិងប្រើការលើអ្វីខ្លះ..!?។

នេះបើយោងតាមលិខិត អគ្គាធិការដ្ឋាន ដែលជម្រាបមក លោកអភិបាលខេត្តព្រៃវែង និងលិខិតបង្គាប់ការ របស់អគ្គាធិការដ្ឋាន ដែលសារព័ត៌មានទើបទទួលបាន នៅថ្ងៃទី២៥.១២.២០២៥។

*ជុំវិញរឿងនេះនៅរសៀលថ្ងៃទី២៥.១២.២០២៥"សារព័ត៌មាន"បានសុំការបកស្រាយ ពីលោក ហ៊ន សុផាត អភិបាលស្រុកមេសាង ប៉ុន្តែលោកបានបដិសេធមិនបំភ្លឺឡើយ ដោយថារវល់ជួបជាមួយក្រុមការងារ..!។

រីឯលោក អន ភារៈ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែង បានថ្លែងប្រាប់ សារព័ត៌មានថា ពាក់ព័ន្ធរឿងលុយជាង១១៧លាននោះ!។

គឺរដ្ឋបាលស្រុក បានប្រគល់មកឱ្យ ខេត្តជាង២០លាន សម្រាប់ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹកប្រាកដមែន.!។

ក្នុងនោះ លុយជាង៣០លានរៀលទៀត គឺរដ្ឋបាលស្រុក រក្សាទុកមិនឱ្យបាត់បង់ទៅណាទេ.!។

លោក អន ភារៈ បន្តថា សម្រាប់លុយជាង៥០លានរៀលទៀត គឺបានយកមកចំណាយ លើការដឹកជញ្ជូនពលករចំណាកស្រុកជាង២ម៉ឺននាក់ ដែលពួកគាត់ បានចាកចេញពីប្រទេសថៃ កាលពីកន្លងទៅ!។

លោក អន ភារៈ បញ្ជាក់ថា លុយជាង១១៧លានរៀល ដែលរដ្ឋបាលស្រុកមេសាង ប្រមូលពីប្រជាពលរដ្ឋ គឺបានយកមកប្រើការទាំង៣មុខ ដូចការរៀបរាប់នេះហើយ មិនបានបាត់ទៅណាទេ...!!។

*ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការចោទប្រកាន់ និងការបកស្រាយបំភ្លឺប៉ុណ្ណោះ! យើងរង់ចាំមើលការពិត និងលទ្ធផលជាក់ស្ដែងទាំងអស់គ្នា ក្រោយធ្វើអធិការកិច្ចរួច.!!។

*ប៉ុន្តែគេនៅតែឆ្ងល់ថា ហេតុអ្វីបានជារដ្ឋបាលស្រុក មិនព្រមបញ្ជូនលុយជាង៣០លានរៀលនោះ ទៅជួយកងទ័ពជួរមុខ និងជនភៀសសឹក.?បែរជារក្សាទុកទៅវិញ..??៕





Post a Comment

Previous Post Next Post

Kdaily-news ads