Top News

ឯកឧត្ដមសាន ដារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន!



(ខេត្តមណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ក្នុងការតាមដាន វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការងារផ្នែកសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមទិសដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់ខេត្ត។ កិច្ចប្រជុំនេះបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំប្រកបដោយទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាមូលដ្ឋានសំខាន់ក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងឱកាសនោះ កិច្ចប្រជុំមានការចូលរួមពីលោកនាយករង រដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ អន្តរវិស័យ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានរាយការណ៍ បង្ហាញទិន្នន័យ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងសកម្ម ប្រកបដោយវិជ្ជាជីវៈ និងការសហការយ៉ាងជិតស្និទ្ធ ដើម្បីកំណត់បញ្ហាប្រឈម ដោះស្រាយចំណុចខ្វះខាត និងលើកទិសដៅបន្តឲ្យស្របតាមស្ថានភាពជាក់ស្តែង។

ថ្នាក់ដឹកនាំខេត្តបានវាយតម្លៃខ្ពស់ និងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តការងារដោយស្មារតីទទួលខុសត្រូវ ការស្មោះត្រង់ និងការយកចិត្តទុកដាក់លើផលប្រយោជន៍សាធារណៈ ជាពិសេសក្នុងការប្រមូលទិន្នន័យ និងការរៀបចំរបាយការណ៍ឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងអាចយកទៅប្រើប្រាស់ក្នុងការធ្វើគោលនយោបាយបានយ៉ាងមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះត្រូវបានចាត់ទុកថាជាជំហានដ៏មានន័យ ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យកាន់តែមានស្តង់ដារ ប្រសិទ្ធភាព និងចីរភាព ដែលជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តមណ្ឌលគិរីឲ្យរីកចម្រើន ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ និងការកសាងសង្គមប្រកបដោយសុខុមាលភាព។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្តមណ្ឌលគិរី។អត្ថបទ ដោយ ឃិន សុខន








Post a Comment

Previous Post Next Post

Kdaily-news ads