Top News

គុណភាពការងារ ជាសក្ខីភាពនៃការដឹកនាំប្រកបដោយវិជ្ជាជីវៈរបស់លោករស់គឹម ធនដឹកនឹងដោយចក្ខុវិស័យ ដោយទំនួលខុសត្រូវលើការងារផ្លូវថ្នល់ធ្វើជាប្រចាំ!


(មណ្ឌលគិរី)៖ ការអនុវត្តការងារថែទាំ និងជួសជុលផ្លូវជាតិជាប្រចាំ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពី សមត្ថភាព ការទទួលខុសត្រូវ និងចក្ខុវិស័យដឹកនាំ របស់ថ្នាក់ដឹកនាំមន្ទីរ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រយោជន៍សាធារណៈ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំដ៏មុតមាំ មានវិន័យ និងមានទិសដៅច្បាស់លាស់របស់ លោក រស់ គឹមធន ថ្នាក់ដឹកនាំមន្ទីរ ការងារបច្ចេកទេសទាំងអស់ត្រូវបានអនុវត្តយ៉ាងសកម្ម មិនរអាក់រអួល និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីការសៀកកៅស៊ូបាចថ្ម ការសម្អាតប្រឡាយបង្ហូរទឹក រហូតដល់ការថែរក្សាបរិស្ថានជាយផ្លូវ។

សកម្មភាពការងារទាំងនេះ បង្ហាញឲ្យឃើញពី ភាពខិតខំប្រឹងប្រែងដោយមិនគិតនឿយហត់ ស្មារតីបម្រើជាតិ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់លោកប្រធានមន្ទីរ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានគុណភាព រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ជាអង្គភាពដែលសមនឹងទទួលបាន ការសរសើរ ការគាំទ្រ និងទំនុកចិត្តពីសាធារណជន ចំពោះការដឹកនាំប្រកបដោយវិជ្ជាជីវៈ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ៕ អត្ថបទ ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads