Top News

លោកនាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសន្និបាតប្រចាំឆ្នាំ២០២៥ ប្រកបដោយចក្ខុវិស័យនិងភាពទំនួលខុសត្រូវ!


(ខេត្តត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសន្និបាតប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ ដោយបង្ហាញយ៉ាងច្បាស់ពីការដឹកនាំប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើប្រសិទ្ធភាពការងាររដ្ឋបាល។

កិច្ចប្រជុំបានពង្រឹងការឯកភាព និងស្មារតីសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាការអនុវត្តការងារប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

នេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងចក្ខុវិស័យច្បាស់លាស់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍខេត្តឱ្យរីកចម្រើនប្រកបដោយចីរភាព៕អត្ថបទ ដោយ ឃិន សុខន












Post a Comment

Previous Post Next Post

Kdaily-news ads