Top News

រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តការងារបន្ត!


(ខេត្តមណ្ឌលគិរី)៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឌឹម នី អភិបាលខេត្តស្ដីទី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ និងការងារប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីវាយតម្លៃសមិទ្ធផលសម្រេចបាន ពិនិត្យចំណុចប្រឈម និងកំណត់ទិសដៅអនុវត្តការងារបន្តឱ្យមានប្រសិទ្ធភាព និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល និងអភិបាលរងក្រុង ស្រុកទាំង៥ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត អគារ «គ»។

ក្នុងកិច្ចប្រជុំ លោកអភិបាលខេត្តស្ដីទី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក សម្រេចបានក្នុងឆ្នាំ២០២៥ ពិសេសការអនុវត្តភារកិច្ចក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងវិន័យការងារ ការសម្របសម្រួល និងការតាមដានវឌ្ឍនភាពការងារ ដោយអនុវត្តឱ្យបាន តាមគោលការណ៍ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីធានាឱ្យការអនុវត្តផែនការ និងកម្មវិធីការងារបន្ត សម្រេចបានតាមគោលដៅដែលបានកំណត់។ កិច្ចប្រជុំនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការដឹកនាំប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានចីរភាព៕អត្ថបទ ដោយ ឃិន សុខន
















Post a Comment

Previous Post Next Post

Kdaily-news ads