ខេត្តបាត់ដំបង៖ ករណីបុរសវ័យចំណាស់ម្នាក់បានដេកស្លាប់នៅក្នុងទីតាំងបម្រើសេវាកម្មម៉ាស្សា កោសជប់មួយកន្លែងបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ករណីខាងលើនេះដែរស្ថិតនៅតាមបណ្ដោយផ្លូវ៤០៦ក្នុងភូមិអូរតាំគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ព័ត៌មានបឋមសង្ស័យថាជាករណីគាំងបេះដូង ដោយមុនពេលកើតហេតុបុរសចំណាស់ខាងលើមានអាការៈមិនសូវស្រួលខ្លួន ក៏បានចូលទៅរកសេវាកម្មនៅកន្លែងកើតហេតុខាងលើរួចក៏បានស្លាប់តែម្តងទៅ។ក្រោយពេលកើតហេតុមន្ត្រីជំនាញកោសល្យវិច្ច័យ បានចុះទៅធ្វើកោសល្យវិច្ច័យរួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតនៅក្នុងភូមិខ្វិត ឃុំព្រៃខ្ពប់ស្រុកឯភ្នំខេត្តបាត់ដំបង។






Post a Comment