Top News

ឈ្លោ៖គ្នាពីល្ងាចបន្តិចបន្តួច ព្រឹកឡើងប្រពន្ធចេញទៅធ្វើការបាត់ ប្តីនៅម្នាក់ឯងចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូនបាត់!


ភ្នំពេញ៖​ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងចោលប្រពន្ធកូនម្នាក់អាយុ៥ឆ្នាំ​ ក្រោយមានជម្លោះជាមួយប្រពន្ធពេលយប់​ បង្កការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក​ថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២៥​ នៅបន្ទប់ជួល នៅភូមិត្រពាំងល្វាទី១​  សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ផុន ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ  មុខរបរកម្មករដឹកជញ្ជូនអីវ៉ាន់។ ប្រពន្ធ ឈ្មោះ នី ស្រី ណា អាយុ ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅកន្លែងកើតហេតុ។

បើតាមសម្តីប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា​ ពួកគាត់មានកូនស្រីម្នាក់អាយុ៥ឆ្នាំ​ ហើយជារៀងរាល់ថ្ងៃប្តីប្រពន្ធគាត់រស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ តែងតែឈ្លោះប្រកែកគ្នាស្ទើរាល់ថ្ងៃ​ លុះនៅព្រឹកថ្ងៃទី១​ ខែមេសា​នេះគាត់បានចេញពីផ្ទះទៅធ្វើការរោងចក្របាត់ ដោយប្តីនៅម្នាក់ឯង​ ខណៈត្រឡប់មកវិញបើកទ្វាចូលបន្ទប់ស្រាប់តែឃើញប្តីចងកសម្លាប់ខ្លួន នៅចម្រឹងបង្អួចស្លាប់បាត់ទៅហើយ​ ទើបស្រែកឆោឡោឡើង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ចំណុចកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕






Post a Comment

Previous Post Next Post

Kdaily-news ads