Top News

សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ លី សុង (LI XIONG) ពាកព័ន្ធបទល្មើស Online Scam បញ្ជូនទៅចិនវិញ!


(ភ្នំពេញ)៖ ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនឈ្មោះ លី សុង (LI XIONG) បញ្ចូនទៅសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលសារៈ័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ បានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាច្រើនខែកន្លងមក។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថា ឈ្មោះ លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦៕




Post a Comment

Previous Post Next Post

Kdaily-news ads