(មណ្ឌលគិរី)៖ ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងក្រុមការងារ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និងលេខ៦២១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
អំណោយរួមមាន ម៉ូតូ ១៥គ្រឿង (១០ពីអគ្គស្នងការ និង៥ពីអភិបាលខេត្ត), មីកញ្ចប់ ៩០កេះ, មីកំប៉ុង ១៥០កេះ, ស្រាស ២០កេះតូច, ថ្នាំដុះធ្មេញ ៩កេះធំ និង៣កេះតូច, ងៀតគោកញ្ចប់ ៦កេះ, សាប៊ូម្សៅ ៥B, ស្ករបៀម ៩កេះ, សាប៊ូកក់សក់ ៥កេះតូច, ស្រាបៀរ ៧០កេះ, អង្ករ ២តោន, ភេសជ្ជៈ ១១៨កេះ ព្រមទាំងថវិកា ក្នុងមួយវរសេនាតូច ៥០ម៉ឺនរៀល និងប៉ុស្តិ៍ ១៤ កន្លែង ក្នុងមួយប៉ុស្តិ៍ ៣០ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកស្នងការបានពាំនាំសារសួរសុខទុក្ខ និងជូនពរពីថ្នាក់ដឹកនាំ ជូនកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យជាតិ ឲ្យមានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច៕ ដោយ ឃិន សុខន







Post a Comment