(ខេត្តព្រះវិហារ)៖ នៅក្នុងក្រុងព្រះវិហារ. បានដាក់ប្រកាសតាមផ្សព្វផ្សាយ គ ជ អ ប ថ្ងៃបរិច្ឆេទនៃការទទួលសំណើរដេញថ្លៃ នៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២៥ខាងមុខនៅសាលាសង្កាត់ប៉ាលហាស។ស្រុកសង្គមថ្មីថ្ងៃបរិច្ឆេទទទួលសំណើថ្ងៃទី១៦ខែតុលាឆ្នាំ២០២៥។ នឹងក្រុងព្រះវិហារការបរិច្ឆេទថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ចុងក្រោយគេ។ ពាក់ព័ន្ធការផ្សព្វផ្សាយទទួលសំណើដេញថ្ងៃ ក្រុមហ៊ុនអ្នកទទួលការជាច្រើនបានរអ៊ូរថា"បើមន្ត្រីបច្ចេកទេសបង្ហោះមកដាក់តម្លៃឯកតា២.ទៅ៣.ដូច្នេះ.យើងមិនមែនជាបក្សពួកដេញថ្លៃទាបយ៉ាងណាក៏មិនបានឈ្នះដែរ ពេលបើកប៊ីបរួចមន្ត្រីគេកែតម្លៃឯកតាឱ្យគ្នាគេបក្សពួកគេឈ្នះយើងដដែល។
ជុំវិញករណីនេះលោកឃិន សុខន នាយប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ បានខលទៅលោក ស៊ុំ សេត ប្រធានការិយាល័យវិនិយោគខេត្តព្រះវិហារ ទូរសព្ទចូលជាច្រើនដង មិនមានអ្នកទទួល។
ពាក់ព័ន្ធការដាក់ឯកតា២.ទៅ៣.ដូច្នេះ?បានផ្ទុយទាំងស្រុងទៅនឹងច្បាប់ ដូច្នេះ ខ្ញុំបាទ ឃិន សុខននាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ សូមយ៉ាងស្នើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការ ដាក់អធិការកិច្ចត្រួតពិនិត្យឲ្យច្បាស់ផង។ ព្រោះ ថវិកាឃុំសង្កាត់ គឺជាមូលនិធិរដ្ឋ ដែលបែងចែកមកអភិវឌ្ឍន៍តាមមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានផ្លូវល្អ ទឹកស្អាត សាលារៀន និងសេវាកម្មសង្គមជាចាំបាច់។
សូមបញ្ជាក់ថា"ការគ្រប់គ្រងថវិកានេះ ត្រូវអនុវត្តតាមច្បាប់ និងវិធានរដ្ឋបាលថវិកា ដោយប្រើតម្លៃឯកតាស្តង់ដារតែមួយសម្រាប់មុខងារដូចគ្នា។
ប៉ុន្តែពេលថ្មីៗនេះ មានការរិះគន់ថា" នៅខេត្តព្រះវិហារ ការដាក់ឯកសារដេញថ្លៃ បង្ហាញថាមន្ត្រីបច្ចេកទេស បានដាក់តម្លៃឯកតា២.ទៅ៣. តម្លៃផ្សេងៗគ្នា សម្រាប់ការងារដូចគ្នា។ ការប្រកួតដេញថ្លៃក្លាយជារឿង(( ឈ្នះតាមបក្សពួក)) ព្រោះតម្លៃឯកតាត្រូវបានកែឲ្យឈ្នះគ្នារហូត។
នេះជារឿងផ្ទុយច្បាប់ និងបង្កការខាតបង់ ដល់ប្រជាពលរដ្ឋព្រោះ:-
ទី១. ផ្ទុយច្បាប់ស្ដីពីរដ្ឋបាលថវិកាជាតិ
-ច្បាប់ស្ដីពីរដ្ឋបាលថវិកាជាតិ ឆ្នាំ២០០៨មាត្រា៤និងមាត្រា៥បញ្ជាក់ថា:- ការគ្រប់គ្រងថវិកា ធ្វើឡើងដោយស្មោះត្រង់ ប្រសិទ្ធភាព ប្រសិទ្ធផល និងសុច្ចរិតភាព។
ទី២. ផ្ទុយនឹងច្បាប់ប្រឆាំងអំពើពុករលួយ
-ច្បាប់ប្រឆាំងអំពើពុករលួយ ឆ្នាំ២០១០មាត្រា ៣៣ និង៣៨កំណត់ថា:- មន្ត្រីរាជការ ឬអ្នកណាក៏ដោយ ដែលប្រើប្រាស់អំណាច ឬទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ដល់ប្រយោជន៍ឲ្យបក្សពួកខ្លួន មានទោស ជាបទពុករលួយ។
-ការកែតម្លៃឯកតាដើម ឱ្យក្រុមហ៊ុនណាមួយឈ្នះ ជាប្រចាំ អាចចាត់ទុកថាជា ការបំពានផ្លូវច្បាប់ និងអំពើពុករលួយ។
ទី៣. ផ្ទុយនឹងអនុសាសន៍ រដ្ឋាភិបាល ស្ដីពីតម្លៃឯកតា
-សេចក្តីណែនាំ របស់ក្រសួង ហិរញ្ញវត្ថុ((MEF)) និងក្រសួងអភិវឌ្ឍន៍ជនបទ((MRD)) បានកំណត់ថា តម្លៃឯកតា ដែលប្រើសម្រាប់គម្រោង C/SFundត្រូវមានតម្លៃ ស្តង់ដាតែមួយ ហើយត្រូវបានបញ្ជាក់ ក្នុងតារាង ស្តង់ដារបច្ចេកទេស។
-ការដាក់តម្លៃឯកតា២.ទៅ៣.គឺជាការបំពានបច្ចេកទេស និងផ្ទុយ និងសេចក្តីណែនាំផ្លូវការ។
ទី៤. បំពានលើសេចក្តីស្មោះត្រង់ក្នុងការដេញថ្លៃ
-ច្បាប់ស្ដីពីការដេញថ្លៃ និងកិច្ចសន្យាសាធារណៈ ឆ្នាំ២០១២((Lawon PubIic Procurent)) បញ្ជាក់ថា ការដេញថ្លៃត្រូវធ្វើដោយស្មើភាព យុត្តិធម៌ ប្រកបដោយ ភាពចំហរ។
ហេតុនេះអង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំនឹងសាធារណជន សូមអង្គភាព ពាក់ព័ន្ធ មេតាអញ្ជើញ ក្រសួងសេដ្ឋកិច្ច នឹង ហិរញ្ញវត្ថុ ពិសេសទៅទៀតនោះ គឺ:-ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេតា ចូលមកត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ ទៅលើមន្ត្រី ឬក្រុមការងារ ដែលបំពានច្បាប់ទាំងនេះផង ព្រោះថវិកាឃុំសង្កាត់ គឺជាប្រាក់ រដ្ឋ ជាតិ មិនមែនជាប្រាក់បក្សពួកទេ។ យើងខ្ញុំនឹងប្រជាពលរដ្ឋ មានសិទ្ធិ ទាមទារ ឱ្យប្រើ ថវិកានេះ ដោយត្រឹមត្រូវ ស្មោះត្រង់ ស្មើរភាព៕អត្ថបទ ឃិន សុខន









Post a Comment