Top News

កម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយបានសហការជាមួយកម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សា!



(ខេត្តកណ្តាល)៖ ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៥វេលាម៉ោង២៣:០៥នាទីនៅចំណុចកើតហេតុភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។   

ជនរងគ្រោះ០១នាក់ឈ្មោះ ឆុន តុងភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិតាខោឃុំព្រះផុសស្រុកតាក្រឡខេត្តបាត់ដំបង។ជនសង្ស័យ០១នាក់ឈ្មោះណែមបានហៅសល់ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់មានលំនៅភូមិតំណាក់ត្របែកឃុំឬស្សីស្រុកខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត(ឃាត់ខ្លួន)

-ធ្លាប់ចូលមណ្ឌលកែប្រែក្នុងស្រុកកណ្ដាលស្ទឹង០៨ខែពីបទ:ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេលលទ្ធផលតេស្តទឹកនោមរកសារធាតុញៀន(+)វិជ្ជមាន

វត្ថុតាងចាប់យក: 

-ញញួរ១ផ្លែដែកដងជ័រប្រវែង៣៣cm

-ទូរស័ព្ទ១គ្រឿង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា!

នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យបានអង្គុយហូបស្រាបៀរជាមួយគ្នានៅកន្លែងធ្វើសំណង់មានគ្នាចំនួន៦នាក់ប្រុស៥នាក់ស្រី០១នាក់នៅក្នុងរោងចក្រស្បែកជើងមួយកន្លែងស្ថិតនៅភូមិព្រែកដូងភូមិកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្ដាលពេលនោះជនសង្ស័យបានផឹកស្រាបៀរអស់ចំនួន៣កំប៉ុងក៏បានដើរទៅក្រោយរោងដែលខ្លួនសម្រាកហើយបានកាន់ញញួរដើរមកវាយជនរងគ្រោះ១ញញួរ ចំក្បាលពីក្រោយគុម្ពត្រចៀកខាងឆ្វេងបណ្តាលអោយមានរបួសចេញឈាមពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនចំនែកជនរងគ្រោះត្រូវបានបងប្អូននិងអ្នកធ្វើការជាមួយគ្នាបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញក្រោយពីកើតហេតុរួចមានប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍តាមរយ:ទូរស័ព្ទមកនគរបាលប៉ុស្តិ៍កំពង់ស្វាយ ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្តិ៍កំពង់ស្វាយសហការជាមួយកម្លាំងយុត្តិធម៌ស្រុកចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យរហូតដល់ថ្ងៃទី១៥.១១.២០២៥ម៉ោង១០:០៥ឥនាទីបានជួបជនសង្ស័យនៅចំណុចរោងចាំស្រូវក្នុងភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។ ចំងាយពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រហើយបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពយកញញួរវាយក្បាលជនរងគ្រោះមែន មូលហេតុខឹងជនរងគ្រោះធ្លាប់វាយខ្លួនកាលពីមួយខែមុន។

ក្រោយពីសាកសួររួចកម្លាំងជំនាញសុំគោលកាណ៍មេឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។







Post a Comment

Previous Post Next Post

Kdaily-news ads