Top News

ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី កំពុងបន្តអនុវត្តយ៉ាងសកម្ម ដើម្បីរក្សាសោភ័ណ្ឌភាពទីក្រុង!



(មណ្ឌលគិរី)៖  មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្រោមការដឹកនាំដោយលោក រស់ គឹមធន ប្រធានមន្ទីរ បានបន្តអនុវត្តការងារជួសជុល សម្អាត និងថែទាំបរិវេណតាមដងផ្លូវជាតិលេខ​ ៧៦អា និងតាមច្រកផ្លូវសាធារណៈជាប្រចាំ ដោយមានគោលបំណងរក្សាបរិស្ថានឱ្យស្អាតល្អ និងបង្កើនសោភ័ណ្ឌភាពទីក្រុងមណ្ឌលគិរីឱ្យកាន់តែអភិវឌ្ឍ។

ការងារទាំងនេះរួមមាន ការកាប់ស្មៅសងខាងផ្លូវ ការសម្អាតប្រឡាយបង្ហូរទឹក ការយកដីនិងសំណល់ចេញពីចំណុចប៉ះពាល់សាធារណៈ និងការជួសជុលផ្លូវខូចខាតតូចៗ។ ការខិតខំប្រឹងប្រែងរបស់មន្ត្រីនិងបុគ្គលិកមន្ទីរនេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តន៍គោលនយោបាយរដ្ឋាភិបាល ដែលផ្តោតលើភាពស្អាត សណ្តាប់ធ្នាប់ និងសុវត្ថិភាពផ្លូវថ្នល់សម្រាប់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋជាច្រើនបានសរសើរនិងលើកទឹកចិត្តចំពោះការដឹកនាំរបស់លោក រស់ គឹមធន ដែលគាត់បានបង្ហាញភាពជាអ្នកដឹកនាំមានទស្សនៈឆ្ងាយ ឧស្សាហ៍ព្យាយាម និងចូលរួមធ្វើការងារជាមួយក្រុមការងារដោយផ្ទាល់។ អំពើនេះក្លាយជាគំរូល្អមួយសម្រាប់មន្ត្រីរាជការនៅថ្នាក់ក្រោម និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យកាន់តែរីកចម្រើន។

មហាជនដែលធ្វើដំណើរមកកម្សាន្តនៅដឹកដីខេត្តមណ្ឌលគិរី បានសម្តែងថាផ្លូវភ្នំបត់បែនយ៉ាងណាក៏លោកមិនភិតភ័យបាំងព្រៃស្មៅតាមដងផ្លូវឡើយ លោកទាំងនោះបានគោរពជូនការលើកទឹកចិត្ត និងសរសើរចំពោះការដឹកនាំដ៏មានសមត្ថភាព និងចិត្តស្មោះត្រង់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានធ្វើឱ្យទីក្រុងមណ្ឌលគិរីកាន់តែស្អាត ស្ងប់ស្ងាត់ និងទាក់ទាញភ្ញៀវទេសចរនឹងទឹកចិត្តពួកគាត់ជានិច្ច៕ អត្ថបទ ឃិន សុខន








Post a Comment

Previous Post Next Post

Kdaily-news ads