Top News

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទូរស័ព្ទជាមួយសម្ដេចធិបតី និងនាយរដ្ឋមន្រ្តីថៃពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព!


នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានទូរស័ព្ទជាមួយសម្ដេចធិបតី និងនាយរដ្ឋមន្រ្តីថៃពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។

ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា ឯកឧត្តមបានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul តាមទូរស័ព្ទ ពិភាក្សាអំពីការអភិវឌ្ឍក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ក្រោយហេតុការណ៍ថ្មីៗ នៅព្រំដែនប្រទេសទាំងពីរ។

ឯកឧត្តម ថ្លែងថា មេដឹកនាំទាំងពីរបានផ្តល់មតិយោបល់វិជ្ជមាន និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុលោមតាមរឿងដែលបានយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។

ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីមបានបញ្ជាក់ឡើងវិញនូវជំហររបស់ម៉ាឡេស៊ីបានតាមដានជាប់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងប្រទេសទាំងពីរ និងបានពង្រឹងដល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីចុងខែតុលាកន្លងទៅនេះ។ 

ឯកឧត្តមថ្លែងថា ម៉ាឡេស៊ីត្រៀមខ្លួនដើម្បីបន្តបំពេញតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលក្នុងការដើរផ្លូវសន្តិភាពនេះ។

ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្តថា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងតួនាទីដែលយើងបំពេញការងារ មិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាមិត្ត និងអ្នកជិតខាងតំបន់ដែលចង់បានសន្តិភាពផងដែរ។

ឯកឧត្តមដល់ប្រទេសទាំងពីរ បន្តបង្ហាញការប្តេជ្ញាចិត្ត និងភាពក្លាហាន ដើម្បីស្តារលំនឹងព្រំដែន ដើម្បីសន្តិភាពស្ថិតស្ថេរនៅក្នុងតំបន់ និងដើម្បីសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ៕



Post a Comment

Previous Post Next Post

Kdaily-news ads