(ខេត្តឧត្តរមានជ័យ)៖ លោកច្រឹក ពេជ្រណេង មេឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ត្រូវបានគេសង្កេតឃើញថា មានគំនិតមិនសមរម្យ លើប្រាក់មូលនិធិរដ្ឋ ដែលបានវិភាគចុះមកឃុំសម្រាប់អភិវឌ្ឍន៍ផ្លូវ។ ដោយអាជ្ញាធរឃុំនេះបានធ្វើលិខិតស្នើទៅខេត្ត សុំចរចាជាមួយក្រុមហ៊ុនដែលខ្លួនពេញចិត្តជំនួសការដាក់ប្រកាសដេញថ្លៃតាមច្បាប់។
តាមច្បាប់ស្ដីពីការដេញថ្លៃសាធារណៈឆ្នាំ២០១២មាត្រា១២ បញ្ជាក់ថា គ្រប់ស្ថាប័នអាជ្ញាធរ ត្រូវប្រកាសដេញថ្លៃ ប្រកួតប្រជែងជាសាធារណៈតាមគេហទំព័រ គ ជ អ ប ឬប្រព័ន្ធe-GP ដើម្បីធានាថា មានភាពថ្លៃថ្នូរ ឥតលំហែ និងមាន ស្មើភាព ប្រជាធិបតេយ្យ។
ការចរចាផ្ទាល់ជាមួយក្រុមហ៊ុនពេញចិត្ត គឺជាការបំពានលើច្បាប់ហិរញ្ញវត្ថុសាធារណៈ និងគោលការណ៍ សីលធម៌រដ្ឋបាល ដែលអាចនាំឲ្យទទួលវិន័យ ឬសវនៈកម្មហិរញ្ញវត្ថុ។ប្រជាពលរដ្ឋ សូមអំពាវនាវឲ្យអាជ្ញាធរខេត្តឧត្តមានជ័យ មេតាពិនិត្យលើករណីនេះផង ដើម្បីធានាថា ប្រាក់អភិវឌ្ឍន៍ឃុំ ត្រូវបានប្រើប្រាស់តាមច្បាប់ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ពិតប្រាកដ៕




Post a Comment