(ខេត្តក្រចេះ)៖ យប់ថ្ងៃទី២៨តុលាឆ្នាំ២០២៥ នេះ ប្រជាពលរដ្ឋ តាមដងផ្លូវស្រុកសំបូរ នៃខេត្តក្រចេះ បានឃើញគោយន្តកន្ត្រៃជាច្រើនគ្រឿង ដឹកឈើហ៊ុបធំៗ ក្នុង១គ្រឿងចាប់ពី៩ដុំហ៊ុបទៅ១០ដុំឈើហ៊ុប។ បើកកាត់មុខស្នាក់ការមេព្រៃសណ្ដាន់យ៉ាងស្ងៀមស្ងាត់ ដូចជាផ្លូវ ជាចំណូលផ្ទះពួកគេផ្ទាល់។ ប៉ុន្តែអ្វីដែលធ្វើឲ្យសង្ស័យគឺ គ្មានសមត្ថកិច្ចណាម្នាក់ ចាប់អារម្មណ៍ ឬចាប់អនុវត្តច្បាប់ឡើយ។ តាមច្បាប់ព្រៃឈើ និងច្បាប់បរិស្ថាន ការដឹកឈើគ្មានអាជ្ញាប័ណ្ណគឺជាបទល្មើសតាមផ្លូវច្បាប់។
តែសកម្មភាពដឹកឈើយប់នេះ កើតឡើងជាមុខមាត់មន្ត្រីជំនាញ និងអាជ្ញាធរផ្សេងៗជាច្រើន ស្ថាប័នរបស់ខេត្តក្រចេះ ដែលគ្មានការបង្ក្រាប។
.តើមេព្រៃស្រុកសំបូរ មិនឃើញសកម្មភាពនេះទេឬ?
.តើសមត្ថកិច្ចបរិស្ថាន មិនមានភារកិច្ចត្រួតពិនិត្យបែបសកម្មទេឬ?
.បើសិនជាការដឹកឈើមានសកម្មភាពបែបនេះ អាចធ្វើឡើងដោយសេរី តើច្បាប់ព្រៃឈើ និងនៅសម្រាប់អ្វីទៀត។?
ឬត្រឹមតែសម្រាប់បង្ក្រាបអ្នកក្រីក្រ ឯអ្នកដឹកឈើធំៗ វិញអាចដឹកកាត់ផ្លូវដូចផ្លូវឯកជន?
ករណីនេះគួរឱ្យអាជ្ញាធរខេត្តក្រចេះ និងក្រសួងបរិស្ថាន ចូលមកពិនិត្យឱ្យបានតឹងរឹង ព្រោះប្រជាពលរដ្ឋគ្មានអំណាច ឯអំណាចសុទ្ធសឹង នៅក្នុងដៃសមត្ថកិច្ចជំនាញ បើសិនស្ងៀមស្ងាត់ដូចនេះទៀត ព្រៃឈើខេត្តក្រចេះ និងនៅតែរលួយបាត់បង់ ទៅជាបន្តបន្ទាប់។
ការការពារព្រៃឈើ មិនមែនត្រឹមតែបោះស្លាកទេ គួរតែចាប់ផ្ដើមពីការអនុវត្តច្បាប់ជាក់ស្ដែង៕ អត្ថបទ ឃិន សុខន






Post a Comment