(ខេត្តរតនៈគិរី)៖ ប្រភពជាក់លាក់មួយបានបញ្ជាក់ថា មានបុគ្គលឈ្មោះ ពេង ស្រីសួគ៌ ដែលជាម្ចាស់ស្ថានីយប្រេង ប៉ិនបញ្ញា នៅខេត្តរតនគីរី។ ត្រូវបានគេសង្ស័យថា ជាម្ចាស់គំនិត និងជាអ្នកជួលមនុស្ស ចូលកាប់ដីព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាននិងក្រសួងកសិកម្មខេត្តរតនគិរី នៅតំបន់ភ្នំហើរអូនាងម៉ៅ។
ប្រភពបានឲ្យដឹងថា" ការកាប់ដីលើតំបន់ព្រៃ ធម្មជាតិ ដ៏សម្បូរធនធាននេះ មានទំហំមិនក្រោម ៣០០ហិកតាទេ ដែលធ្លាប់ជាតំបន់សម្បូរដើមឈើធម្មជាតិ បុគ្គលដែលត្រូវបានគេ រាយនាម ពាក់ព័ន្ធនឹងសកម្មភាពនេះរួមមានះ-
១.ឈ្មោះជ័រ
២.ធី តែល
៣.សុំ មានតួនាទីជាប្រជាការពារ
៤.ឈ្មោះសូត្រ ជាអ្នករត់ការ (ហៅថា) អ្នកគួកជេរ
៥.ឈ្មោះ ស៊ុន ស្មៀន អនុប្រធាន ភូមិសមុទ្រលើ ជាអ្នករត់ការ។
ប្រភពបន្ថែមថា គោលបំណងនៃការកាប់ដីព្រៃនេះ គឺដើម្បីបំប្លែងដីស្អាត រួចលក់ឲ្យជនបរទេស ប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្មឬកសិកម្មធំៗ។
ក្រោយពេលព័ត៌មាននេះ លេចចេញដល់អ្នក សារព័ត៌មាន មួយគេបានសួរទៅអ្នកស្រី ពេងស្រីសួគ៌ ដើម្បីស្វែងយល់ពីការពិត តែការឆ្លើយតបរបស់នាងវិញ ក្លាយជាការបង្ហាញភាពមិនគោរពចំពោះសិទ្ធិអ្នកសារព័ត៌មាន។
តាមពាក្យរបស់នាងបាននិយាយថាះ-
បើឱ្យខ្ញុំបិទអ្នកសារព័ត៌មានទាំងអស់. អស់ប្រាក់ប៉ុន្មាន? បើបិទមិនអស់ទេ ខ្ញុំឲ្យសាំងលោកឯង មានត្រឹម១០ ម៉ឺនរៀលប៉ុណ្ណោះ។
ពាក្យបែបនេះបង្ហាញពីទស្សនៈ មិនគោរពច្បាប់ និងមិនគោរពតួនាទីអ្នកសារព័ត៌មាន ដែលមានភារកិច្ច ត្រួតពិនិត្យ សកម្មភាពខុសច្បាប់ និងការរំលោភធនធានធម្មជាតិ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ នឹងក្រសួងពាក់ព័ន្ធឡើយ។
សង្គមសូមអំពាវនាវ មន្ទីរពាក់ព័ន្ធក្នុងខេត្តរតនៈគិរី និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរឹងចំពោះបុគ្គលទាំងអស់ ដែលពាក់ព័ន្ធក្នុងការកាប់ដីព្រៃនេះ ដើម្បីរក្សា សមិទ្ធិផល ធនធានធម្មជាតិ និងការគោរព អនុលោមតាមច្បាប់ស្ដីពីការការពារបរិស្ថាន។ សូមជម្រាបជូនជ្រាបថា"ព័ត៌មានរាល់ថ្ងៃនិងបន្តតាមដានរឿងនេះជាបន្តទៀត ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានព័ត៌មានពិត និងសម្រួលឲ្យអាជ្ញាធរធ្វើការតាមតួនាទីសមរម្យ៕អត្ថបទ ឃិ សុខន














Post a Comment