Top News

អាជ្ញាធរមូលដ្ឋាន អនុញ្ញាតវាយព្រៃសម្អាតដីធ្វើចំការ បើលិខិតមានតែភូមិឃុំស្រុកចុះហត្ថលេខាតើស្របច្បាប់ទេ?

(ខេត្តមណ្ឌលគិរី)៖ ពីថ្មីៗនេះកាលពីថ្ងៃទី២៤តុលា២០២៥មានរថយន្តអាអ៊ិច១គ្រឿងចូលវ៉ៃព្រៃសម្អាតដីដើម្បីរៀបចំ ចំការនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។ប៉ុន្តែបន្ទាប់ពីមន្ត្រីជំនាញបរិស្ថានចុះឆែកឆេឃើញ ការសម្អាតនោះមានលិខិតអនុញ្ញាតចេញដោយអាជ្ញាធរមូលដ្ឋាន  ចាប់ពីភូមិឃុំរហូតដល់ស្រុក។លិខិតនោះមានឈ្មោះ សៅវណ្ណា ភេទប្រុសអាយុ៣៨ ឆ្នាំជនជាតិខ្មែរអាស័យដ្ឋាន ភូមិចកឃុំកំពង់ចកស្រុករំដួលខេត្តស្វាយរៀង។ សុំសម្អាតដីចម្ការដោយយោងលើលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ ចេញដោយអាជ្ញាធរស្រុកអូររាំង។  


ករណីនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងអង្គភាពបរិស្ថាន ដោយសាសំនួរ ធំៗ ពីផ្លូវច្បាប់សួរថាះ-តើអាជ្ញាធរភូមិឃុំស្រុក មានសិទ្ធិអនុញ្ញាតឲ្យវ៉ៃព្រៃឬសម្អាតដីធ្វើចម្ការដែរឬទេ? ។ 


តាម ច្បាប់ ស្ដីពីការ ការពារនិងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានរបស់ព្រះរាជាណាចក្រកម្ពុជា ការវាយព្រៃ ឬការផ្លាស់ប្ដូរប្រើប្រាស់ដីព្រៃយ៉ាងណាមិញ ត្រូវមានការអនុញ្ញាតពីក្រសួងបរិស្ថាន ឬអាជ្ញាធរជាតិ  ដែលមានសមត្ថកិច្ច ផ្លូវច្បាប់តែមួយ គត់។ 


អាជ្ញាធរមូលដ្ឋាន ដូចជាភូមិឃុំ ឬស្រុក មិនមានសិទ្ធិផ្ដល់ អនុញ្ញាតសម្អាតព្រៃ ឬដីសាធារណៈសម្រាប់ធ្វើចំការឡើយ។


ការចេញលិខិតអនុញ្ញាតដោយគ្មានសមត្ថកិច្ចស្របច្បាប់អាចត្រូវបានចាត់ទុកថាជាសកម្មភាពលើសសិទ្ធិនិងអនុវត្តផ្ទុយច្បាប់។


ក្នុងករណីនេះប្រសិនបើលលិខិតអនុញ្ញាតចេញពីអាជ្ញាធរភូមិ ឬឃុំស្រុកដោយគ្មានការយល់ព្រមពីក្រសួងបរិស្ថាន ឬអង្គភាពជាតិដែលគ្រប់គ្រងដីនោះ  នោះអាចត្រូវចាត់ទុកថា ខុសច្បាប់ទាំងអ្នកស្នើសុំនិងអាជ្ញាធរដែលចេញអនុញ្ញាតផងដែរ។


អ្នកស្នើសុំសំអាតដី ត្រូវទទួលខុសត្រូវតាមច្បាប់បរិស្ថានឬច្បាប់ព្រៃឈើ ប្រសិនបើសកម្មភាពរបស់ ខ្លួនប៉ះពាល់ដល់ធនធានធម្មជាតិ ខណៈពេលដែលអាជ្ញាធរមូលដ្ឋាន ដែលចុះហត្ថលេខាអនុញ្ញាតអាចជាប់ទោសផ្នែកវិន័យ ឬផ្នែកព្រហ្មទណ្ឌក្នុងករណីមានការផ្ដល់អនុញ្ញាត ខុសសមត្ថកិច្ច ឬជួយឲ្យមានការបំផ្លាញធនធានធម្មជាតិ។

ពោលគឺ អ្នកសុំសម្អាតដីដោយអនុញ្ញាតពីភូមិឃុំស្រុកប៉ុណ្ណោះ គឺមិនស្របច្បាប់ទេ។

អាជ្ញាធរមូលដ្ឋានដែលចេញអនុញ្ញាតដោយគ្មានសិទ្ធិផ្លូវច្បាប់ ក៏ត្រូវទទួលខុសត្រូវផងដែរ។

ករណីនេះគួរតែជាបទពិសោធន៍សម្រាប់អាជ្ញាធរទាំងឡាយ  ឲ្យប្រុងប្រយ័ត្នមិនឲ្យចេញលិខិតអនុញ្ញាត លើសសមត្ថកិច្ច ដើម្បីចៀសវាងការរំលោភច្បាប់ និងបណ្ដាលឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជាសម្បត្តិ រួមរបស់ប្រជាជនទាំងអស់៕






Post a Comment

Previous Post Next Post

Kdaily-news ads