Top News

ចៅសង្កាត់ព្រែកប្រា ដល់ថ្នាក់អភិបាលខណ្ឌច្បារអំពៅ នាំទៅមើលកន្លែងលិចទឹក ផ្ទះប្រជាពលរដ្ឋ..?

កាលពី​ព្រឹក​ថ្ងៃ​ទី ៩ តុលា នេះ លោក ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំង​ជំនាញ ពិសេស​លោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់​ព្រែកប្រា ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ភូមិ​អូរអណ្តូង ១ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​លូ​ច្រាល​ចេញ​ធ្វើ​ឲ្យ​លិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ពិបាក​រស់នៅ​បំផុត។

ប្រជាពលរដ្ឋ​បាន​បញ្ចេញមតិ​ដូចៗ គ្នា​ថា ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​លូ​លិចលង់​ផ្ទះ​អស់​រយៈពេល ១០ ថ្ងៃ មក​ហើយ មិន​ដែល​ឃើញ​លោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់​ព្រែកប្រា ដែល​ទើប​ឡើង​តំណែង​ថ្មីៗ ចុះ​មក​សាកសួរ​សុខទុក្ខ​ពួកគាត់​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​លូ​ដ៏​ខ្មៅ​កខ្វក់ មាន​ជះ​ក្លិន​ស្អុយ​ម្តង​ណា​ឡើយ។ អ្វី​ដែល​កំពុង​ប្រឈម​នោះ គឺ ប្រជាពលរដ្ឋ​រស់​ជាមួយ​ទឹក​សំអុយ បង្ក​ទៅ​ជា​កើត​ជំងឺ​កមរមាស់ ឆ្លង​ជំងឺ​អាសន្នរោគ និង​ជំងឺ​គ្រុនឈាម។

ប្រជាពលរដ្ឋ​ពេល​បាន​ឃើញ​លោក​អភិបាល​ខណ្ឌ​ច្បារអំពៅ​ចុះ​មក​ពិនិត្យ​ទីតាំង​ដោយ​ផ្ទាល់​បែបនេះ សង្ឃឹម​ថា លោក​នឹង​ជួយ​អន្តរាគមន៍​ដាក់​ម៉ាស៊ីន​បូម​ទឹក​សំអុយ​ឲ្យ​បាន​ឆាប់​រីងស្ងួត​ដូចដើម ព្រោះ​បច្ចុប្បន្ន​សូម្បី​បន្ទោបង់​នៅ​បង្គន់​អនាម័យ​តាម​ផ្ទះ​ពុំ​បាន​ផង។ 

ប្រជាពលរដ្ឋ​ដដែល បន្ត​ថា ពលរដ្ឋ​កំពុង​អន់ចិត្ត​នឹង​លោកស្រី​ចៅសង្កាត់​ព្រែកប្រា ដែល​មិន​ព្រម​ចុះ​ជួយ​ពួកគាត់​សោះ កុំថាឡើយ​អំណោយ៕










Post a Comment

Previous Post Next Post

Kdaily-news ads