(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានអនុញ្ញាតប្រើពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមបង្រៀន និងផ្តល់បទបង្ហាញក្រោមប្រធានបទ “នីតិវិធីនៃការចងក្រងសំណុំរឿងព្រហ្មទណ្ឌករណីបទល្មើសធនធានធម្មជាតិ និងសិទ្ធិរបស់ជនសង្ស័យនៅពេលឃាត់ខ្លួន” ដល់មន្រ្ដីឧទ្យានុរក្សកែវសីមា និងក្រចេះ។
ការចូលរួមផ្ទាល់របស់ឯកឧត្តម បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីមហិច្ឆតាច្បាស់លាស់ក្នុងការលើកកម្ពស់វិជ្ជាជីវៈការងារថែរក្សា និងការអនុវត្តច្បាប់ពាក់ព័ន្ធធនធានធម្មជាតិ។
ក្រោមអធិបតីភាពរួមរបស់លោក នួន សារ៉ន អភិបាលរងខេត្ត វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងការយល់ដឹងច្បាប់ កសាងសមត្ថភាពស្រាវជ្រាវ-ស៊ើបអង្កេត និងធ្វើឱ្យការចងក្រងសំណុំរឿងត្រឹមត្រូវ ស្មើតាមនីតិវិធី និងមានភាពប្រសិទ្ធភាពខ្ពស់។
ការចូលរួមយ៉ាងសកម្ម និងការបម្រើដោយចិត្តស្មោះរបស់ឯកឧត្តម ធ្វើឱ្យវគ្គបណ្ដុះបណ្ដាលនេះក្លាយជាវេទិកាសិក្សាដ៏មានតម្លៃសម្រាប់មន្រ្ដីឧទ្យានុរក្ស ដែលកំពុងទទួលបន្ទុកការពារធនធានធម្មជាតិជារឿយរឿន និងពិបាកស្មុគស្មាញ។
កម្មវិធីនេះរៀបចំដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយសមាគមអភិរក្សសត្វព្រៃ WCS តាមរយៈថវិការគម្រោងរេដបូកកែវសីមា ដែលមានបំណងជំរុញឲ្យការអនុវត្តច្បាប់កាន់តែមានតម្លាភាព និងប្រសិទ្ធភាព៕អត្ថបទ ឃិន សុខន









Post a Comment