(ខេត្តស្វាយរៀង)៖ អំណាចខ្មៅលើសច្បាប់ នៃកាស៊ីណូ៦៧ «ស្រម៉»ការបើកល្បែងជល់មាន់ឲ្យខ្មែរចូលលេងដោយសេរី គឺជាការផ្គើនច្បាប់ធ្ងន់ធ្ងរ
កាលពីថ្ងៃ ២៧ វិច្ឆិកា ២០២៥ វេលាម៉ោង ១ រសៀល ប្រជាពលរដ្ឋស្រុកចន្ទ្រា ខេត្តស្វាយរៀង បានផ្ទុះកំហឹងដល់ថ្នាក់ មិនអាចទ្រាំទ្រ បន្ទាប់ពីឃើញកាស៊ីណូ ៦៧ ស្រម៉ បើកដំណើរការល្បែង បញ្ជល់មាន់–ជល់មាន់ ហើយ អនុញ្ញាតឲ្យខ្មែរចូលលេងភ្នាល់ដោយសេរី នេះមិនមែនកំហុសធម្មតាទេ ប៉ុន្តែជាការប្រមាថច្បាប់ជាតិចំៗ!។
.នេះគឺជា ការបំពានលើច្បាប់ជាតិ និង ការបំពានលើគោលនយោបាយ “ភូមិឃុំ–សង្កាត់មានសុវត្ថិភាព” ដែលរាជរដ្ឋាភិបាលបានបញ្ជាក់ឲ្យអាជ្ញាធរមូលដ្ឋាន បិទ និងបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងគ្រួសារខ្មែរ។
កាស៊ីណូមួយមិនអាចធំជាងច្បាប់ប្រទេសបានឡើយ!
នេះជាសម្លេងប្រជាពលរដ្ឋ៖ “ប្តីកូនយើងចូលលេង ចាញ់លុយមកដល់ផ្ទះវិញប្រើ ហិង្សាក្នុងគ្រួសារ” ប្រជាពលរដ្ឋជាច្រើននៅក្នងទឹកដីខេត្តស្វាយរៀង ពិសេស ចំណុចភូមិ ស្រម៉–សំរោង បានលើកឡើងថា៖
ប្តី និងកូនចៅរបស់ពួកគេ ត្រូវគេបញ្ចូលអំពើបញ្ឆោតអោយទៅលេងជល់មាន់
ពេលលេងចាញ់លុយ ត្រឡប់មកផ្ទះ ធ្វើហឹង្សា ឬបង្កការខូចខាត បង្កឱ្យភូមិគាត់ នឹងខេត្តនេះឆ្ពោះទៅរកអសន្តិសុខ កើតអំពើលួច–ចោរឆក់ប្លន់
សង្គមមួយដែលច្បាប់ត្រូវបានមើលរំលង គឺសង្គមដែលកំពុងធ្លាក់ចូលក្នុងអន្តរាយ នៃល្បែងជល់មាន់ក្នុងកាស៊ីណូនេះមិនមែនជាការកំសាន្តទេ—
នេះគឺជា មូលហេតុនៃការខូចខាតគ្រួសារ ខូចសង្គម និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
ប្រជាពលរដ្ឋមិនមែនជាអ្នកអស់សិទ្ធិ—ច្បាប់ត្រូវការពារពួកគេ!
បើយោងតាមប្រភពសមត្ថកិច្ចស្រុកចន្ទ្រា ថា៖កាស៊ីណូ៦៧ ស្រម៉នេះ “ធ្លាប់បិទម្តងហើយតាមបទបញ្ជារដ្ឋាភិបាល តែម្ចាស់កាស៊ីណូបើកឡើងវិញតាមចិត្ត”
គេបើកឡើងវិញកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ ហើយ អនុញ្ញាតឲ្យខ្មែរចូលលេងដោយសេរី មន្ត្រីមួយរូបទៀត (សុំមិនបញ្ចេញឈ្មោះ) បាននិយាយថា៖
“ម្ចាស់កាស៊ូណូនេះ មានងា ជាឧកញ៉ា គេប្រាប់ថា មានច្បាប់អនុញ្ញាតឲ្យខ្មែរចូលលេង…!”
.អំពើបើកល្បែងឲ្យខ្មែរចូលលេង គឺជាការប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលជាថ្នាក់ខ្ពស់!មិនអាចអនុញ្ញាតអោយអំណាចខ្មៅ បំផ្លាញសន្តិសុខសង្គមបានទៀតឡើយ! យោងតាមប្រសាសន៍ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តបានផ្តល់សម្លេងតាមតេឡេក្រាមថាខេត្ត៖ “នឹងពិនិត្យមើលព័ត៌មាននេះ”… (ប៉ុន្តែប្រជាពលរដ្ឋត្រូវការសកម្មភាព!) ឆ្លើយតប នឹងប្រសាសន៍នេះ ប្រជាពលរដ្ឋបាននិយាយថា ពួកគេចង់ឃើញសកម្មភាព មិនមែនពាក្យសន្យា! សារព័ត៌មាន «រាល់ថ្ងៃ» ទាមទារអោយអាជ្ញាធរជាន់ខ្ពស់ថ្នាក់លើ ចូលបង្ក្រាបល្បែងនេះតាមច្បាប់ជាតិ។
ករណី កាស៊ីណូ៦៧ ស្រម៉ បើកល្បែងបញ្ជល់មាន់ឲ្យខ្មែរចូលលេង
គឺជា៖ ការផ្គើនច្បាប់ការបំពានលើបទបញ្ជារដ្ឋាភិបាល
ការបង្កគ្រោះថ្នាក់សង្គម ការប្រមាថសិទ្ធិប្រជាពលរដ្ឋការបង្ហាញពីភាពខ្សោយក្នុងការអនុវត្តច្បាប់មូលដ្ឋានបើអាជ្ញាធរមិនចូលចាត់វិធានការ នោះគឺជាការមិនគោរពច្បាប់ដូចគ្នា! សារព័ត៌មាន រាល់ថ្ងៃ សូមទាមទារ៖
ចាប់ផ្តើមចាត់វិធានការច្បាប់ជាក់ស្តែង បិទល្បែងជល់មាន់ និងស៊ើបអង្កេតម្ចាស់កាស៊ីណូធានាថា ច្បាប់នៅលើដែនរដ្ឋាភិបាល មិនអាចចាញ់អំណាចខ្មៅ ដើម្បីទប់ស្កាត់ការបំផ្លាញជីវភាពប្រជាពលរដ្ឋ៕អត្ថបទ ឃិន សុខន









Post a Comment