Top News

កូនប្រុសនរកមកចាប់ជាតិដុតផ្ទះម្តាយបង្កើតនិងប្អូនស្រីរបស់ខ្លួនស្ទើរតែទាំងស្រុង.!



កំពង់ស្ពឺ៖​  ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​  កំលាំងអធិការដ្ឋាននគរបាលស្រុកគ​ងពិសី​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុ​ខលី​ អធិការនគរបាលស្រុក​ បា​នធ្វេីអន្ដរាគមន៍រថយន្ដ​ពន្លត់អគ្គិភ័យចេញប្រតិបត្ដិការសង្រ្គោះករណីឆេះ​ផ្ទះ២ខ្នង​ នៅរសៀលថៃ្ងទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបឹងប្រស្រែ​ ឃុំព្រៃញាតិ​ ស្រុកគងពិសី​ ខេត្ដកំពង់​ស្ពឺ​ ។ 

ជាលទ្ធផលដោយសារតែការទទួ​លបានព័ត៌មានយឺត​ និងការជួយអ​ន្ដរាគមន៍មានការយឺតយូរធ្វេីឱ្យអគ្គិភ័យឆេះលេបត្របាក់ផ្ទះទាំង២ខ្នងអស់ស្ទេីតែទាំងស្រុង​ ករណីអគ្គិភ័យនេះបណ្ដាលមកពី​ តួអង្គនរកចាប់ជា​តិ​ដុតផ្ទះម្តាយបង្កេីត​និងប្អូនស្រីខ្លួនបង្កេីត​ ជនសង្ស័យដែ​លសមត្ថកិ​ច្ចឃាត់ខ្លួនមានឈ្មោះ សយ លីម ភេទប្រុ​ស អាយុ ៣៥ឆ្នាំ រស់នៅភូ​មិឃុំកើតហេតុខាងលើ ជាកូនប​ង្កេីតដែលមានម្តាយឈ្មោះ ទន់ ណាត  អា​យុ ៦០​ឆ្នាំ ផ្ទះឈើលើថ្មក្រោម ទទឹ​ង៦ម៉ែត្រ បណ្តោយ៧ម៉ែត្រ និងឆេះផ្ទះប្អូនស្រីរបស់ខ្លួនឈ្មោះ ស​យ និច អាយុ ៣២ឆ្នាំ ឆេះអស់ទាំងស្រុង ជាក់ស្ដែងឆេះរបស់របរប្រើ​ប្រាស់ក្នុងផ្ទះដូចជា៖

-ប្រាក់ដុល្លាអាមេរិក៣០០ដុល្លា 

-វិញ្ញាបនបត្រសម្គាល់ម្ចាស់អច​លនវត្ថុ​​ ៤សន្លឹក 

-កង់អាគុយ១គ្រឿង

-អត្តសញ្ញាណប័ណ្ណ២សន្លឹក

-ស្រូវចំនួន២៥០គីឡូក្រាម

-ទូទឹកកក១គ្រឿង

-ធុងបាស់១គ្រឿង

-សម្លៀកបំពាក់

-កាតវ៉ាក់សាំង ប័ណ្ណក្រីក្រ កាតគ្រីម៉ូតូ ២​ សន្លឹក

-សំបុត្រកំណើត សៀវភៅស្នាក់​នៅ 

-សម្លៀកបំពាក់ទាំងអស់​។





Post a Comment

Previous Post Next Post

Kdaily-news ads