ព្រះវិហារ៖ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោងព្រឹក ៧:៣៣ នាទី មានករណីចោរកម្មលួចរថយន្ត វេអងចំនួន ១ គ្រឿង នៅចំណុចផ្សារត្បែង ក្នុងភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មីខេត្តព្រះវិហារ ។
ដែលបង្កដោយឈ្មោះ សៅ វ៉ាន់ឆៃ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពលួចរថយន្តចំនួន ១ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ផលិតឆ្នាំ២០០៥ លេខតួ ០០១១០៣ ពាក់ស្លាកលេខ កំពង់ចាម ៣B- ១៣០៨ របស់ឈ្មោះ សេន ឈុនលី ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ក្រោយពីបានទទួលព័ត៌មានពីម្ចាស់រថយន្ត កម្លាំងអធិការនគរបាលស្រុកសង្គមថ្មី បានប្រតិបត្តិការ រុករករថយន្តដូចម្ចាស់ផ្ដល់ព័ត៌មានក៍ប្រទះឃើញរថយន្ត តែបុគ្គលលួចរថយន្តនោះបានលាក់ខ្លួនតែសមត្ថកិច្ចនៅតែបន្តស្រាវជ្រៀវឈានទៅដល់ការឃាត់ខ្លួននៅវេលាម៉ោង២/៣០នាទីថ្ងៃខែឆ្នាំដដែល
បច្ចុប្បន្នរថយន្តត្រូវបានសម្ថកិច្ចប្រគល់អោយម្ចាស់ដើមវិញ រឺឯជនសង្ស័យត្រូវបានសមត្ថកិច្ចចងក្រងសុំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់ផងដែរ៕





Post a Comment