(ខេត្តត្បូងឃ្មុំ)៖ ច្រករបៀង ត្នោត តើហេតុអ្វីបានជា យានយន្តសាំយ៉ុងឆ្លងដែនយប់ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ?សារព័ត៌មាន “រាល់ថ្ងៃ” សួរទៅកាន់អាជ្ញាធរ៖ តើបង់ពន្ធឬនៅ? តើអនុវត្តច្បាប់តាមអនុក្រឹត្យ ៦៤ ឬទេ?
កាលពីយប់ថ្ងៃទី ០១ ធ្នូ ២០២៥, នៅ ច្រករបៀង ត្នោត ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ, មានរថយន្ត សាំយ៉ុងដឹកទំនិញ មកពីប្រទេសវៀតណាមឆ្លងចូល–ចេញ ដោយសេរី។
ប្រភពមកពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានយើង នៅទីកន្លែងនោះបានឃើញថា មន្ត្រីមួយចំនួននៅច្រក មានពាក្យសម្រួលថា “គេឲ្យលុយតិចតួចកាហ្វេ”។
ប្រតិបត្តិការយប់យានយន្តដូចនេះ បង្កសំណួរធំនៅតំបន់៖
តើគុណភាពទំនិញត្រូវបានពិនិត្យឬទេ? តើរដ្ឋទទួលពន្ធឬទេ? ហើយតើការចូល–ចេញពេលយប់នេះ ស្របច្បាប់ឬ?
យោងតាមអនុក្រឹត្យលេខ ៦៤ អនក្រ.កប (៩ កក្កដា ២០០១) និងលិខិត–អនុសាសន៍ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖
១. ត្រូវបិទដែនសមត្ថកិច្ចក្នុងករណីចាំបាច់ និងសិក្សាសក្តានុពលសេដ្ឋកិច្ច–សង្គម មុននឹងស្នើបង្កើត ឬអនុញ្ញាតច្រក។
២. ត្រូវពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យអ្នកដំណើរ–ទំនិញ–យានយន្តឆ្លងដែន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
៣. ត្រូវបញ្ឈប់ភ្លាមៗការយកកម្រៃក្រៅច្បាប់ និងការចេញឯកសារឆ្លងដែនមិនប្រក្រតីតាមច្រកព្រំដែនគ្រប់ទីតាំង។
លើសពីនេះ មាន អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (លិខិត ២៦៥០, ថ្ងៃទី ៩ កក្កដា ២០២៣)
បញ្ជាក់ឱ្យ៖ ប្រធានគណៈបញ្ជាការឯកភាព អភិបាលខេត្តជាប់ព្រំដែន ត្រូវពង្រឹងការគ្រប់គ្រងចេញ–ចូលព្រំដែនជាបន្ទាន់ និងរឹតបន្តឹងការយកប្រាក់ក្រៅច្បាប់ទាំងអស់។
អ្វីកើតឡើងនៅច្រករបៀង ត្នោត?
តាមការរកព័ត៌មាន ពីអ្នកសារព័ត៌មានយើង និងប្រជាពលរដ្ឋក្នុងតំបន់៖
ម៉ោង ៩យប់ ទំនិញត្រូវបានដឹកចេញ–ចូល ដោយគ្មានការត្រួតពិនិត្យគុណភាព មិនឃើញការចុះត្រួតពិនិត្យពីមន្ត្រីគយ–សេដ្ឋកិច្ច មិនដឹងថា តើរដ្ឋទទួលពន្ធឬទេ?
ការចេញចូលក្នុងពេលយប់នេះ ជាការហាមឃាត់តាមច្បាប់ លើសពីករណីពិសេសមានលិខិតអនុញ្ញាតជាក់លាក់
រឿងនេះបង្កការសង្ស័យច្បាស់លាស់៖ តើអាជ្ញាធរមូលដ្ឋាន កំពុងអនុវត្តតាមអនុក្រឹត្យ ៦៤ ឬកំពុងមើលរំលងច្បាប់?
សារព័ត៌មាន “រាល់ថ្ងៃ” សំណូមពរទៅកាន់អង្គភាពពាក់ព័ន្ធ៖
យើងក្នុងនាមជាអ្នកនាំសម្លេងសាធារណៈ សូមប្តឹង–សួរជាផ្លូវការ ទៅកាន់៖ អង្គភាពគយ មន្ទីរសេដ្ឋកិច្ច–ហិរញ្ញវត្ថុខេត្ត គណៈបញ្ជាការឯកភាពប្រឆាំងបទល្មើសព្រំដែន សូមផ្តល់ ការបំភ្លឺច្បាស់ៗ ថា៖តើរថយន្តសាំយ៉ុងទាំងនេះ បានបង់ពន្ធឬនៅ? តើមានការអនុញ្ញាតចូល–ចេញពេលយប់ ឬជាការលើកលែងណាមួយ? តើមន្ត្រីណាហ៊ានយក “លុយកាហ្វេ” បំពេញបេសកកម្មជាតិឆ្លងបន្ទាត់រដ្ឋកំណត់? តើស្ថាប័នណាខ្លះ ប៉ះពាល់លើផលប្រយោជន៍ពន្ធរដ្ឋ និងសុវត្ថិភាពជាតិ? ករណីនេះមិនមែនជារឿងតូចទេ។ វាជា
🔹 ការមើលរំលងអនុក្រឹត្យ ៦៤,
🔹 ការខ្វះការទាក់ទងត្រួតពិនិត្យ,
🔹 និងអាចជាការបាត់បង់ប្រាក់ពន្ធរដ្ឋជាបន្តបន្ទាប់។
ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំគ្រប់រូបសូមចាំថា៖ឦព្រំដែនជាសញ្ញាសម្គាល់សេវារដ្ឋយើងសារព័ត៌មាន
“រាល់ថ្ងៃ” នឹងតាមដានបន្ត នឹងបញ្ជូនព័ត៌មានជូនសាធារណៈដើម្បីឱ្យច្បាប់ប្រទេសកម្ពុជាត្រូវគោរព ដោយស្មើៗគ្នា មិនឡើងលើមនុស្សណាមួយទេ៕ ដោយ ឃិន សុខន






Post a Comment