Top News

វរៈការពារព្រំដែនគោកខេត្តមណ្ឌលគិរី បន្តពង្រឹងការងារការពារព្រំដែនទឹកដី និងសន្តិសុខតំបន់ព្រំដែន!


(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ នៅទីស្នាក់ការ​វរៈ១១៥ ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ លោក ផាន ប៊ុន ធៀន មេបញ្ជាការ​វរៈការពារព្រំដែនគោកខេត្តមណ្ឌលគិរី បានអញ្ជើញបើកកិច្ចប្រជុំប្រចាំខែ​ជាមួយមេបញ្ជាការគរទាំង ៣ គនៃវរៈការពារព្រំដែនគោក ដោយមានគោលបំណងពង្រឹង​បេសកកម្មការពារព្រំដែន និងបន្តការងារទប់ស្កាត់គ្រប់ទម្រង់អំពើល្មើសតាមតំបន់ព្រំដែន។

ក្នុងកិច្ចប្រជុំបានលើកឡើងអំពីការអនុវត្តតួនាទីរបស់កងទ័ពតាមតំបន់ព្រំដែន ដែលតែងតែបំពេញភារកិច្ចយ៉ាងទន្ទឹមទ្រ ស្មោះត្រង់ និងមានវិន័យខ្ពស់ ក្នុងការការពារសុវត្ថិភាព និងសន្តិសុខជាតិ។ កងទ័ពតាមបន្ទាត់ព្រំដែនបានបន្តបំពេញកាតព្វកិច្ចយ៉ាងឧស្សាហ៍ព្យាយាម ទោះក្នុងលក្ខខណ្ឌអាក្រក់ប៉ុណ្ណាក៏ដោយ ដើម្បីធានា​ឱ្យមានស្ងប់ស្ងាត់ និងសុវត្ថិភាពតាមព្រំដែនជាប់ជានិច្ច។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក​មេបញ្ជាការ និងមន្ត្រីកងទ័ពទាំងអស់នៅទីវរៈ ១១៥ បានរៀបចំអាហារសាមគ្គីភាពក្នុងបរិយាកាសស្និតស្នាល បង្ហាញពីស្មារតីសាមគ្គី កម្លាំងចិត្ត និងក្តីស្រឡាញ់ចំពោះបេសកកម្មជាតិរួម។

ក្នុងនាមជា​នាយកប្រតិបត្តិ សារព័ត៌មាន «រាល់ថ្ងៃ» ខ្ញុំពិតជាកោតសរសើរដល់កម្លាំងកងទ័ពទាំងអស់ ដែលនៅតាមបន្ទាត់ព្រំដែន កំពុងបន្តការងារ​ដោយស្មោះត្រង់ និងមិនទុកឱ្យមានការបាក់បែកខ្សែការពារ។ ក្តីខិតខំប្រឹងប្រែងរបស់ពួកលោក គឺជាគ្រឹះសន្តិសុខសង្គម និងជាកេរ្តិ៍ឈ្មោះល្អរបស់ខេត្តមណ្ឌលគិរី និងប្រទេសជាតិរួមទាំងមូល។

សូមគោរពជូនកងទ័ពទាំងអស់ ដែលកំពុងឈរតាំងការពារសន្តិសុខ សូមមានសុខភាពល្អ ដើម្បីការពារបូរណភាពទឹកដីនឹងប្រជាពលរដ្ឋឱ្យបានសុខជារៀងរហូត៕ដោយ ឃិន សុខន






Post a Comment

Previous Post Next Post

Kdaily-news ads