(ខេត្តមណ្ឌលគិរី)៖ យោងរបាយការណ៍មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជនថា ក្រុមបច្ចេកទេសបានបន្តអនុវត្តការងារជាប្រចាំតាមតួនាទី និងភារកិច្ចរដ្ឋបាល ដោយមានការដឹកនាំ និងត្រួតពិនិត្យផ្ទាល់ពីលោក រស់ គឹមធនប្រធានមន្ទីរ។ ក្នុងថ្ងៃ ០៧ខែធ្នូឆ្នាំ២០២៥ ការងារជីកកាយផ្លូវ ស្រុតប៉ោង និងជួសជុលបណ្តាញផ្លូវ នៅលើផ្លូវជាតិលេខ៧៦ ត្រូវបានអនុវត្តនៅតាមចំណុច៖
Pk74+650 (3m x 1.5m)
Pk75+200 (6m x 1.8m)
Pk75+400 (4m x 2m)
Pk75+500 (6.5m x 1.4m)
សកម្មភាពទាំងនេះ ត្រូវបានអនុវត្តក្នុងគោលបំណងធានាសុវត្ថិភាព និងភាពរលូននៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តថែទាំ និងអភិរក្សបណ្តាញផ្លូវសាធារណៈអោយអនុវត្តបានប្រក្រតី និងមានប្រសិទ្ធភាព។
មន្ទីរនឹងបន្តពង្រឹងការអនុវត្តការងារ ដោយគោរពតាមបច្ចេកទេស និងវិធានការរដ្ឋបាលស្តង់ដារ ទៅតាមផែនការដែលបានកំណត់ ព្រមទាំងបន្តសហការជាមួយអាជ្ញាធរទាំងឡាយដើម្បីលើកកម្ពស់គុណភាពបណ្តាញផ្លូវ និងបម្រើផលប្រយោជន៍សាធារណៈឱ្យកាន់តែប្រសើរ៕អត្ថបទ ឃិន សុខន










Post a Comment