Top News

"មិត្តបង" ជាពាក្យប្រមុខការទូតកម្ពុជា ហៅប្រមុខការទូតចិន ជាមួយរូបភាពប្រកៀកស្មារ និងខ្លឹមសារថា "សន្តិភាពជាការទទួលខុសត្រូវរួមគ្នា"



"មិត្តបង" ជាពាក្យដែលប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ហៅប្រមុខការទូតចិន លោក វ៉ាង យី។ លោកទម្លាយឱ្យដឹងពីរឿងចំណងមិត្តភាពជិតស្និទ្ធ ដ៏កម្របែបនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោយជំនួបទ្វេភាគីរវាងលោក និងលោក វ៉ាង យី បញ្ចប់ទៅ ហើយថ្ងៃស្អែកនេះ នឹង ចិន-កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំត្រីភាគីរវាងចិន-កម្ពុជា-ថៃ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅខេត្តយូណាន ប្រទេសចិន។ 

ប្រមុខការទូតជើងចាស់របស់កម្ពុជាសង្កត់ធ្ងន់ថាថា សន្តិភាពគឺជាទំនួលខុសត្រូវរួម។

ប្រមុខការទូតកម្ពុជាសរសេរដូច្នេះនៅលើទំព័រ ហ្វេសប៊ុកផ្លូវការ ដូច្នេះថា៖"ឆ្លៀតឱកាសបន្តិចក្រោយពីកិច្ចប្រជុំទ្វេភាគី ខ្ញុំនិងមិត្តបង ឯកឧត្តម Wang Yi បានមើលឈរមើលទេសភាពបឹង Fuxian ជាមួយគ្នា។ ជើងមេឃដ៏ស្ងប់ស្ងាត់នេះរំលឹកយើងថា សន្តិភាពគឺជាការទទួលខុសត្រូវរួមគ្នា កសាងឡើងតាមរយៈការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមរស់ដោយសុខដុមរមនា។"។





Post a Comment

Previous Post Next Post

Kdaily-news ads