Top News

រដ្ឋបាលស្រុកពេជ្រាដា បង្ហាញស្មារតីទទួលខុសត្រូវ និងមនុស្សធម៌ខ្ពង់ខ្ពស់ ចំពោះវីរកងទ័ព និងក្រុមគ្រួសារ!


ខេត្តមណ្ឌលគិរី )៖ ក្រោមការដឹកនាំ និងការចង្អុលបង្ហាញដ៏ឆ្លាតវៃរបស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រដ្ឋបាលស្រុកពេជ្រាដា ដឹកនាំដោយ លោក វណ្ណា ម៉ាប់ អភិបាលស្រុក បានបន្តអនុវត្តន៍គោលនយោបាយយកចិត្តទុកដាក់ចំពោះវីរកងទ័ព និងក្រុមគ្រួសារយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព។ការផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគជូនក្រុមគ្រួសារវីរកងទ័ពចំនួន ៦គ្រួសារ និងវីរកងទ័ព ២នាក់ មិនត្រឹមជាជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការសម្តែងយ៉ាងច្បាស់នូវស្មារតីគុណធម៌ ការទទួលខុសត្រូវ និងការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះអ្នកដែលកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី សន្តិសុខ និងសន្តិភាពជាតិ។

សកម្មភាពនេះ បញ្ជាក់ពីការដឹកនាំប្រកបដោយចក្ខុវិស័យ មនុស្សធម៌ និងភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដែលជាមូលដ្ឋានរឹងមាំក្នុងការកសាងទំនុកចិត្ត និងការអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យរីកចម្រើនប្រកបដោយស្ថិរភាព និងចីរភាព៕អត្ថបទ ដោយ ឃិន សុខន















Post a Comment

Previous Post Next Post

Kdaily-news ads