Top News

រដ្ឋបាលស្រុកអូររាំង ពង្រឹងវិន័យការងារ និងប្រសិទ្ធភាពរដ្ឋបាល តាមរយៈកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែ និងសរុបលទ្ធផលឆ្នាំ២០២៥!



(ខេត្តមណ្ឌលគិរី )៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកអូររាំង រដ្ឋបាលស្រុកអូររាំង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែធ្នូ និងពិនិត្យសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សៀក មុន្នី អភិបាល នៃគណៈអភិបាលស្រុកអូររាំង។កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ ប្រកបដោយវិន័យ និងការទទួលខុសត្រូវខ្ពស់ ដោយផ្តោតលើការពិនិត្យ កែសម្រួល និងវាយតម្លៃលទ្ធផលការងារជាក់ស្តែងរបស់អង្គភាពជំនាញទាំងអស់ សំដៅពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល និងលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។ វត្តមានរួមចំណែកយ៉ាងសកម្មពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក កងកម្លាំងទាំងបី អាជ្ញាធរឃុំ-ភូមិ សហគមន៍ និងមន្ត្រីជំនាញ ពិសេសមន្ត្រីកសិកម្មឃុំ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គី ការចូលរួមទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តភារកិច្ចតាមគោលនយោបាយរដ្ឋាភិបាល ឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

សកម្មភាពនេះ បញ្ជាក់ពីការដឹកនាំប្រកបដោយចក្ខុវិស័យ វិន័យ និងភាពសកម្មរបស់រដ្ឋបាលស្រុកអូររាំង ដែលជាគ្រឹះសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរមូលដ្ឋាន៕អត្ថបទ ដោយ ឃិន សុខន












Post a Comment

Previous Post Next Post

Kdaily-news ads