Top News

រដ្ឋបាលខេត្តមណ្ឌលគិរីបានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយមានលក្ខណៈដែលកំពុងឆ្លងស្រួចស្រាវនៃរហ័សឥទ្ធិពលបច្ចេកវិទ្យា!


(មណ្ឌលគិរី)៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ៖ កត្តាសំខាន់ក្នុងការពារភាពជាក់ស្តែងនៃព័ត៌មានសង្គមក្នុងគ្រានេះដែលបច្ចេកវិទ្យា​ឌីជីថល​កំពុងរីកចម្រើន​ឥតឈប់ឈរ និងបណ្តាញសង្គមក្លាយជាវាលសមរភូមិព័ត៌មាន បញ្ហាព័ត៌មានក្លែងក្លាយក្លាយជាឧបសគ្គធ្ងន់ធ្ងរមួយ លើសុវត្ថិភាពព័ត៌មាន និងលំហមតិសាធារណៈ។ ដោយយល់ច្បាស់ពីហានិភ័យនេះ អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយមានការចូលរួមយ៉ាងទូលំទូលាយពីថ្នាក់ដឹកនាំ កងកម្លាំងសន្តិសុខ មន្ត្រីរាជការ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាឌីជីថល យុវជន និងប្រជាពលរដ្ឋជាង ២០០ នាក់ នៅសួនដំរីដេក ក្រុងសែនមនោរម្យ។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត បានឡើងបញ្ចាក់យ៉ាងច្បាស់ថា ក្នុងសម័យដែលព័ត៌មានឆ្លងល្បឿនលឿន សារព័ត៌មានក្លែងក្លាយមានលក្ខណៈ “ស្រួចស្រាល ឆ្លងរហ័ស ឥទ្ធិពលធ្ងន់”។ ដូច្នេះ ពលរដ្ឋឌីជីថលគ្រប់រូប ត្រូវមានសមត្ថភាពវិនិយោគចំណេះដឹង ដើម្បីផ្ទៀងផ្ទាត់ប្រភព មុនចែកចាយព័ត៌មានណាមួយ ហើយត្រូវយល់ពីផលវិបាកសង្គមចំពោះការចែករំលែកព័ត៌មានខុស។

ការប្រើប្រាស់បណ្តាញសង្គម ដោយទំនួលខុសត្រូវ គឺមិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចពលរដ្ឋក្នុងយុគសម័យឌីជីថល។

ក្រៅពីនេះ លោក អភិបាលរង ក៏បានសង្កត់ថា ការការពារព័ត៌មានពិត ត្រូវចាប់ផ្ដើមពីទម្លាប់ល្អរបស់អ្នកប្រើប្រាស់ និងអ្នកបង្កើតមាតិកា៖.ផលិតតែព័ត៌មានមានប្រភពច្បាស់លាស់គោរពក្រមសីលធម៌វិជ្ជាជីវៈ ចែកចាយតែព័ត៌មានពិតប្រាកដ ជួយបង្រៀន និងផ្ដល់ចំណេះដឹងឲ្យអ្នកជុំវិញយល់ពីព័ត៌មានក្លែងក្លាយ និងវិធីទប់ស្កាត់

ខាងមន្ទីរព័ត៌មានខេត្ត ដឹកនាំដោយលោក សុន សារឿន ក៏បានលើកឡើងពីការងារសកម្មរបស់ក្រុមការងារ ក្នុងការតាមដាន បកស្រាយ និងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា ដើម្បីការពារចំណងមតិសាធារណៈ និងគាំទ្រគោលនយោបាយរដ្ឋាភិបាល។ ករណីព័ត៌មានក្លែងក្លាយជាច្រើន ត្រូវបានទប់ស្កាត់ទាន់ពេលវេលា ដែលជាការបង្ហាញថា ការងារព័ត៌មានឆ្លើយតប និងការគ្រប់គ្រងសាធារណមតិ ជាអាទិភាពដ៏សំខាន់ក្នុងវិស័យសារព័ត៌មានក្នុងស្រុកនឹងខេត្តមណ្ឌលគិរី។

ក្នុងនាមជាអ្នកសារព័ត៌មាន និងជាអ្នកផលិតមាតិកាសាធារណៈ យើងទាំងអស់គ្នា មានភារកិច្ចរួមក្នុងការការពារភាពត្រឹមត្រូវរបស់ព័ត៌មាន ធ្វើឲ្យលំហព័ត៌មានសង្គមកាន់តែសុវត្ថិភាព បង្ហាញខ្លួនជាមនុស្សវិជ្ជាជីវៈឈរជើងលើក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះសង្គម។ 

ព័ត៌មានពិត គឺជាអំណាចការរក្សាតម្លាភាព និងក្រមសីលធម៌ គឺជាភាពខ្ពង់ខ្ពស់របស់វិជ្ជាជីវៈសារព័ត៌មាន៕អត្ថបទ ឃិន សុខន











Post a Comment

Previous Post Next Post

Kdaily-news ads