យុទ្ធនាការនេះមិនមែនគ្រាន់តែជាការប្រកាសស្ដាយសំឡេងទេ ប៉ុន្តែជាសញ្ញាបង្ហាញពី ចេតនា និងឆន្ទៈលើកកម្ពស់វប្បធម៌ព័ត៌មានសុទ្ធ តម្លាភាព និងការបំពេញកាតព្វកិច្ចសាធារណៈ។
ក្នុងសម័យដែលព័ត៌មានក្លែងក្លាយបង្កការភាន់ច្រលំ បំផ្លាញសេចក្តីជឿជាក់របស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សន្តិសុខសង្គម ការយល់ព្រមចូលរួម រួមគ្នារវាង
.រដ្ឋបាលខេត្ត កងកម្លាំងសន្តិសុខ និងវិស័យសារព័ត៌មាន
បង្ហាញថា ខេត្តមណ្ឌលគិរីកំពុងបើកទ្វារចំពោះការងារព័ត៌មានឲ្យកាន់តែមានទំនួលខុសត្រូវ និងចូលរួមជាដៃគូសាធារណៈ។
ជាមួយនឹងយុទ្ធនាការ “Say No to Fake News”
យើងសង្ឃឹមថា៖នឹងកើនឡើងនូវការយល់ដឹងសាធារណៈនឹងមានការចូលរួមធំទូលាយពីសារព័ត៌មានក្នុងការបំភ្លឺរឿងពិតនិងនឹងបង្កើតក្របខណ្ឌសហការណ៍ថ្មីរវាងអាជ្ញាធរ និងអ្នកព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានបង្កបន្លំ។
«សារព័ត៌មានរាល់ថ្ងៃ»មើលឃើញថា ជាវេទិកាព័ត៌មានឯករាជ្យ យើងសូមបន្តឈរជាមួយចក្ខុវិស័យល្អនេះ ហើយបន្តប្រកាសសម្លេងសាធារណៈដោយភាពស្មោះត្រង់ ការការពារសិទ្ធិប្រជាពលរដ្ឋ និងការផ្សាយតែអ្វីដែលពិតប្រាកដ។
យើង គាំទ្រ និងស្វាគមន៍ យុទ្ធនាការនេះ។
យើង និយាយថា៖ Say No to Fake News!៕ដោយ ឃិន សុខន




Post a Comment