Top News

កម្លាំងនគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន!



មណ្ឌលគិរី ៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១២ និង៥៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហ​ការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ កម្លាំងប៉ុស្តិ៍នគ​រ​បាលរដ្ឋបាលសង្កាត់សុខដុម នៃអធិការ​ដ្ឋាន​នគរបាលក្រុងសែនមនោរម្យ បានធ្វើការចុះបង្ក្រាប​ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ (ស្រី១នាក់) ដក​ហូ​តបានគ្រឿងញៀន ចំនួន ១០កញ្ចប់ (៧ក​ញ្ចប់​ធំល្មម ៣កញ្ចប់តូច) នៅចំណុចផ្ទះសំណាក់ប៊ូស្រា និងបន្ទប់ជួលរបស់ឈ្មោះ ធា ស្ថិតនៅភូមិកណ្តាល សដ្កាត់ស្ពានមានជ័យ និងភូមិដោះ​ក្រមុំសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តម​សេនី​យ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី មានការចូលរួមពីអជ្ញាធរមូលដ្ឋានលោក សាញ់ លាង អនុភូមិកណ្តាល សង្កាត់ស្ពានមានជ័យ លោក នីវ ឌិត ចៅស្កាត់រងទី២ សង្កាត់សុខដុម។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៩​នាក់ (ស្រី១នាក់) ដូចខាងក្រោម ៖

១.ឈ្មោះ ស៊េន ពីរ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិឥស្លាម សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រា​កដ រស់នៅភូមិ១០៥ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

២.ឈ្មោះ អុន សំអាត ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី។

៣.ឈ្មោះ សាង វ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី។

៤.ឈ្មោះ ស៊ុន សុខន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនម​នោរម្យ ខេត្តមណ្ឌលគិរី។

៥.ឈ្មោះ ចន តុងហាន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់ដូ រស់នៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៦.ឈ្មោះ នួន សុភា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៧.ឈ្មោះ នួន កញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរកម្មករ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៨.ឈ្មោះ សួង សុខជា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៩.ឈ្មោះ យ៉ុង សំណាង ភេទប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់​នៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ លើជនសង្ស័យទាំង ៩នាក់ (ស្រី១នាក់) ខាងលើ ជាលទ្ធផល វិជ្ជមាន​(+) ចំនួន ៩នាក់ សារធាតុញៀនប្រភេទមេតំហ្វេតាមីន។ 

វត្ថុតាងដកហូតបានរួមមាន ៖

-ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១០កញ្ចប់ (៧កញ្ចប់ធំល្មម, ៣កញ្ចប់តូច) ទម្ងន់ ១២.៥៨ ក្រាម (ថ្លឹងទាំងសំបកថង់)

-ម៉ូតូចំនួន ៤គ្រឿង (ម៉ាក yamaha ចំនួន ​១គ្រឿង, ម៉ាក wave ចំនួន ២គ្រឿង, ម៉ាក exiter ចំនួន១គ្រឿង)

-លោហៈធាតុពណ៌លឿងខ្សែកមានបន្តោងចំនួន ២ខ្សែ (កាឡៃ)

-ទូរស័ព្ទចំនួន ៨គ្រឿង ( ម៉ាក iphone7  ចំនួន ១គ្រឿង, ម៉ាក OPPO ចំនួន ៤គ្រឿង​, ម៉ាក VIVO ចំនួន ១គ្រឿង, ម៉ាក Realme ចំនួន ១គ្រឿង, ម៉ាក infinix ចំនួន ១គ្រឿង)

-ថងវេចខ្ជប់ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យចំនួន៩នាក់ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕







Post a Comment

Previous Post Next Post

Kdaily-news ads