(ស្រុកកៀនស្វាយ)៖ ថ្ងៃទី៩ខែមករាឆ្នាំ២០២៦វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅលើផ្លូវលេខ១១០ចំនុចភូមិព្រែកស្វាយ២ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រុមក្មេងទំនើងមានគ្នា០៩នាក់ភេទប្រុស(ឃាត់ខ្លួន)
១/ឈ្មោះ ខន រស្មី ភេទប្រុស អាយុ១៥ឆ្នាំ
២/ឈ្មោះ ធួន ចាន់ធី ភេទប្រុស អាយុ១៧ឆ្នាំ
៣/ឈ្មោះ ហុក ភេទប្រុស អាយុ១៧ ឆ្នាំ
៤/ឈ្មោះ រតនា បុត្រ ភេទប្រុស អាយុ១៧ឆ្នាំ
៥/ ឈ្មោះរ៉េត ដេវិតភេទប្រុស អាយុ១៦ឆ្នាំ
៦/ឈ្មោះសុផាត ខេវិន ភេទប្រុស អាយុ ១៥ឆ្នាំ
៧/ ឈ្មោះ សាយ សុខមេសា ភេទប្រុស អាយុ១៤ឆ្នាំ
៨/ឈ្មោះ ប៉ាក រូហ្សា ភេទប្រុស អាយ១៦ឆ្នាំ
៩/ឈ្មោះ សៀក លីទៀង ភេទប្រុស អាយុ១៧ឆ្នាំ
*ក្មេងទំនើងខាងលើ៩នាក់ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកោះក្របី -ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
-វត្ថុតាងចាប់យកមានរួមម៉ូតូ០៤គ្រឿង។
បើតាមសមត្ថកិច្ចបា នៅឱ្យដឹងថា!នៅមុនពេលកើតហេតុខាងលើមានប្រជាពលរដ្ឋទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឈើទាល ថាមានក្មេងៗទំនើងមួយក្រុម ជិះម៉ូតូ៥គ្រឿងតាមផ្លូវលេខ១១០ពីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មកឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល (ពីលិចមកកើត -ភ្នំពេញទៅស្អាង ) លុះដល់ចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ ភ្លាមនោះ កម្លាំងប៉ុស្តិ៍ ឈើទាល ប៉ុស្តិ៍កំពង់ស្វាយ -ប៉ុស្តិ៍ដីឥដ្ផបានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការន.បស្រុកកៀនស្វាយ ចុះទៅទីតាំងកើតហេតុប្រដេញចាប់បានឃាត់ខ្លួនក្មេងទំនើងបានចំនួន៩នាក់នឹងម៉ូតូចំនួន៤គ្រឿង។
បច្ចុប្បន្នក្មេងទំនើងទាំង៩នាក់ខាងយកមកធ្វើការអប់រំរួចឱ្យឪពុកម្តាយយកទៅធ្វើការអប់រំបន្តទៀត។



Post a Comment