(ខេត្តស្វាយរៀង)៖ អំណាចខ្មៅលើសច្បាប់ នៃកាស៊ីណូ៦៧ «ស្រម៉»របស់ថៅកែ ឈ្មោះ តាបារាំង ការបើកល្បែងជល់មាន់ឲ្យខ្មែរចូលលេងដោយសេរី នេះគឺជាការផ្គើនច្បាប់ធ្ងន់ធ្ងរ។
នៅថ្ងៃ១២ខែមករាឆ្នាំ ២០២៦វេលាម៉ោង ១,៣០នាទី រសៀល អង្គភាពសារព័ត៌មានរាល់ថ្ងៃ បានដាក់ភ្នាក់ងាបន្លំខ្លួនចូលថតផ្តិតយករូបភាព តែ ទោះជាភ្នាក់ងារយើងបន្ថំភ្នែកយ៉ាងណា ក៏គេចមិនផុតពីក្រខ្សែភ្នែករបស់សន្តិសុខកាស៊ីណូបានឡើយ គ្រាន់តែឃើញភ្នាក់ងារយើងចូលទៅហៅភ្លែតដកទូរសព្ទភ្លាម។ សូមជម្រាបថា" ប្រជាពលរដ្ឋស្រុកចន្ទ្រា ខេត្តស្វាយរៀង បានផ្ទុះកំហឹងដល់ថ្នាក់ មិនអាចទ្រាំទ្រ បន្ទាប់ពីឃើញកាស៊ីណូ ៦៧ របស់តាបារាំង (ស្រម៉) បើកដំណើរការល្បែង បញ្ជល់មាន់ ហើយ អនុញ្ញាតឲ្យខ្មែរចូលលេងភ្នាល់ដោយសេរី នេះមិនមែនកំហុសធម្មតាទេ ប៉ុន្តែជាការប្រមាថច្បាប់ជាតិចំៗ!។
.ទង្វើនេះគឺជា ការបំពានលើច្បាប់ជាតិ និង ការបំពានលើគោលនយោបាយ “ភូមិឃុំ–សង្កាត់មានសុវត្ថិភាព” ដែលរាជរដ្ឋាភិបាលបានបញ្ជាក់ឲ្យអាជ្ញាធរមូលដ្ឋាន បិទ និងបង្ក្រា ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងគ្រួសារខ្មែរ។សូមជម្រាបជូនថា" កាស៊ីណូយីហោ67(ស្រម៉)នេះ ទោះជាតាបារាំងមានបុណ្យសក្តិធំយ៉ាងណា ក៏មិនអាចធំជាងច្បាប់ប្រទេសបានឡើយ!
នេះជាសម្លេងប្រជាពលរដ្ឋ“ប្តីកូនយើងចូលលេង ចាញ់លុយមកដល់ផ្ទះវិញប្រើ ហិង្សាក្នុងគ្រួសារ” ប្រជាពលរដ្ឋជាច្រើននៅក្នុងទឹកដីខេត្តស្វាយរៀង ពិសេស ចំណុចភូមិ ស្រម៉–សំរោង បានលើកឡើងថា ប្តី និងកូនចៅរបស់ពួកគេ ត្រូវគេបញ្ចូលអំពើបញ្ឆោតអោយទៅលេងជល់មាន់
ពេលលេងចាញ់លុយ ត្រឡប់មកផ្ទះ ធ្វើហឹង្សា ឬបង្កការខូចខាត បង្កឱ្យភូមិគាត់ នឹងខេត្តនេះឆ្ពោះទៅរកអសន្តិសុខ កើតអំពើលួច–ចោរឆក់ប្លន់ សង្គមមួយដែលច្បាប់ត្រូវបានមើលរំលង គឺសង្គមដែលកំពុងធ្លាក់ចូលក្នុងអន្តរាយ នៃល្បែងជល់មាន់ក្នុងកាស៊ីណូតាបារាំង យីហោ 67នេះល្បែងជល់មាន់មិនមែនជាការកំសាន្តទេ នេះគឺជា មូលហេតុនៃការខូចខាតគ្រួសារ ខូចសង្គម និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
ប្រជាពលរដ្ឋមិនមែនជាអ្នកអស់សិទ្ធិ ច្បាប់ត្រូវការពារពួកគេ! បើយោងតាមប្រភពសមត្ថកិច្ចស្រុកចន្ទ្រា ថា៖កាស៊ីណូតាបារាំង យី ហោ ៦៧ ស្រម៉នេះ “ធ្លាប់បិទម្តងហើយតាមបទបញ្ជារដ្ឋាភិបាល តែម្ចាស់កាស៊ីណូបើកឡើងវិញតាមចិត្ត”
គេបើកឡើងវិញកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ ហើយ អនុញ្ញាតឲ្យខ្មែរចូលលេងដោយសេរី មន្ត្រីមួយរូបទៀត (សុំមិនបញ្ចេញឈ្មោះ) បាននិយាយថា៖
“ម្ចាស់កាស៊ូណូហៅតាបារាំង មានងា ជាឧកញ៉ា គេប្រាប់ថា មានច្បាប់អនុញ្ញាតឲ្យខ្មែរចូលលេង…!”
ពាក់ព័ន្ធករណីនេះលោក ជិន សុភឿន អធិការដ្ឋាននគរបាលស្រុកចន្រ្ទាបានប្រាប់អង្គភាពសារព័ត៌មានរាល់ថ្ងៃថា"លោក មិនដែលបានទៅដល់ណឹងទេ លោកបន្តថាព្រោះគេមាន អាជ្ញាប័ណ្ណគេ ខ្ញុំ មិនមានសិទ្ធិទេ។
សូមបញ្ជាក់ថា អំពើបើកល្បែងឲ្យខ្មែរចូលលេង គឺជាការប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលជាថ្នាក់ខ្ពស់!មិនអាចអនុញ្ញាតអោយអំណាចខ្មៅ បំផ្លាញសន្តិសុខសង្គមបានឡើយ! យោងតាមប្រសាសន៍ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបា្រប់តាមតេឡេក្រាមថា“ខ្ញុំនឹងពិនិត្យមើលករណីនេះ”… (ប៉ុន្តែប្រជាពលរដ្ឋកំពុងត្រូវការសកម្មភាពក្នុងប្រសាសន៍នេះ!) ឆ្លើយតប នឹងប្រសាសន៍នេះ ប្រជាពលរដ្ឋបាននិយាយថា ពួកគេចង់ឃើញសកម្មភាព មិនមែនពាក្យសន្យា! សារព័ត៌មាន «រាល់ថ្ងៃ» ទាមទារអោយអាជ្ញាធរថ្នាក់ខេត្តជាន់ខ្ពស់ ចូលបង្ក្រាបល្បែងនេះតាមច្បាប់ជាតិ។
ករណី កាស៊ីណូតាបារាំងយីហោ ៦៧ ស្រម៉ បើកល្បែងបញ្ជល់មាន់ឲ្យខ្មែរចូលលេង
គឺជា៖ ការផ្គើនច្បាប់ការបំពានលើបទបញ្ជារដ្ឋាភិបាល ការបង្កគ្រោះថ្នាក់សង្គម ការប្រមាថសិទ្ធិប្រជាពលរដ្ឋ ការបង្ហាញពីភាពខ្សោយក្នុងការអនុវត្តច្បាប់មូលដ្ឋាន បើអាជ្ញាធរមិនចូលចាត់វិធានការ នោះគឺជាការមិនគោរពច្បាប់ដូចគ្នា! សារព័ត៌មាន រាល់ថ្ងៃ សូមទាមទារ
អាជ្ញាធរថ្នាក់ខេត្តចាប់ផ្តើមចាត់វិធានការច្បាប់ជាក់ស្តែង បិទល្បែងជល់មាន់ និងស៊ើបអង្កេតម្ចាស់កាស៊ីណូធានាថា ច្បាប់នៅលើដែនរដ្ឋាភិបាល មិនអាចចាញ់អំណាចខ្មៅរបស់តាបារាំងម្ចាស់កាស៊ីណូ យី ហោ 67នេះឡើយ ដើម្បីទប់ស្កាត់ការបំផ្លាញជីវភាពប្រជាពលរដ្ឋ៕អត្ថបទ ឃិន សុខន







Post a Comment