មជ្ជុរាជដងផ្លូវឆក់យកជីវិត! ព្រឹកព្រលឹមថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃទី៣ ជាងដែកម្នាក់ស្លា-ប់ចោលប្រពន្ធទេីបរៀបការបានជាង១ខែ….
ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូ CLICK ស្លាកលេខពោធិ៍សាត់ 1L-9903 ឌុបគ្នា ចេញទៅរកអ្វីហូប តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ត(មិនទាន់ស្គាល់ម៉ាក) បណ្ដាលឲ្យបុរសជាជាងដែកម្នាក់ស្លា-ប់ចោលប្រពន្ធដែលទេីបរៀបការបានជាង១ខែ រីឯបុរសម្នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តបានបេីកចេញទៅបាត់ ហេតុការណ៍នេះស្ថិតនៅផ្លូវបំបែកជាបួន លេីផ្លូវលេខ៩៩ កែងផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែក សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះវាស់វែង និងធ្វេីកំណត់ហេតុប្រគល់ស-ពឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វេីបុណ្យតាមប្រពៃណី ដោយមានរថយន្តសាមុយរបស់ប៉ុស្តិ៍សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ជួយដឹកស-ព(ដោយមិនគិតថ្លៃសេវា)យកទៅធ្វេីបុណ្យនៅឯស្រុកកំណេីត នៅឯខេត្តពោធិ៍សាត់ ៕ #ដំណឹងបឋមពីបងម៉េង៚ #សារព័ត៌មានហង្សតូច




Post a Comment