Top News

ប្រជាពលរដ្ឋ ៣.២៥៣ គ្រួសារ ឃុំស្រែខ្ទុម ទទួលបានចង្ក្រានបង្កើនថាមពល ជួយសម្រាលជីវភាព និងការពារបរិស្ថាន.!

(មណ្ឌលគិរី:-(ស្រុកកែវសីមា)៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រជាពលរដ្ឋចំនួន ៣.២៥៣ គ្រួសារ នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានទទួលចង្ក្រានបង្កើនថាមពលព្រៃមាន់ មួយគ្រឿងក្នុងមួយគ្រួសារ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយការប្រើប្រាស់ឈើព្រៃ។ ពិធីចែកចង្ក្រាននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម សួន សុខឃីម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា តំណាង ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោក សាខុន ប៉ូរិន អគ្គលេខាធិការរង និងជាប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) តំណាងក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Service Co.,Ltd ព្រមទាំង សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរឃុំស្រែខ្ទុម ថ្នាក់ដឹកនាំភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ការផ្តល់ជូនចង្ក្រានបង្កើនថាមពលព្រៃមាន់លើកនេះ ត្រូវបានប្រជាពលរដ្ឋសម្តែងការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ដែលបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការការពារបរិស្ថាន៕ ដោយ ឃិន សុខន




Post a Comment

Previous Post Next Post

Kdaily-news ads