ភ្នំពេញ៖ នៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះល្វែង ៣ល្វែង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) អស់ទាំងស្រុង និងសម្ភារប្រេីប្រាស់ប្រចាំថ្ងៃទាំងស្រុង ក្នុងនោះ ស្លា ..;ប់ចំនួន០៤នាក់ (ប្រុស០១នាក់ ស្រី០៣នាក់) និងរបួសចំនួន០៥នាក់ (ស្រី០១នាក់ រងរបួសធ្ងន់, ប្រុស០៣នាក់ ជាក្រុមជំនួយស្ម័គ្រចិត្ត)។
នៅវេលាម៉ោង២:០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧៦ឡាន ស្មើនឹង ១០៥៦ម៉ែត្រគូប និងរថយន្តជំនួយ:
-រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
-រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មេីនឹង១៦ម៉ែត្រគូប។
-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីនឹង១២ម៉ែត្រគូប៕











Post a Comment