Top News

អភិបាលស្រុកចន្ទ្រា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តវីរៈកងទ័ពការពារជាតិ!


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានដឹកនាំលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំ ព្រមទាំងលោកមេភូមិស្វាយគុយ រួមជាមួយព្រះគ្រូសូត្រឆ្វេង និងគ្រូអាចារ្យ វត្តបារាយណ៍

ចុះសួរសុខទុក្ខ និងលើកទឹកចិត្តវីរៈកងទ័ពការពារជាតិ។ ការចុះសួរសុខទុក្ខនេះ ធ្វើឡើងចំពោះវីរៈកងទ័ពឈ្មោះ វេន ចាន់ឋានន្តរសក្កិពលបាលទោ អត្ថលេខ ២៧០៧៦ មុខងារកងអនុសេនាធំ គាំទ្រវីរៈសេនាតូច លេខ៤៤៧ ខេត្តព្រះវិហារ ប្រចាំការជួរមុខតំបន់បុស្សស្បូវ ដែលបានមកលេងផ្ទះ និងសួរសុខទុក្ខម្ដាយ និងបងប្អូន មានទីលំនៅភូមិស្វាយគុយ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ថន ថាវុទ្ធា បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព និងការលះបង់របស់កងទ័ព ដែលបានបម្រើជាតិ មាតុភូមិ និងការពារអធិបតេយ្យភាពដែនដី ដោយមិនខ្លាចការលំបាកនានា។ ជាមួយគ្នានេះផងដែរ ក្រុមការងារ រួមទាំង ព្រះតេជព្រះគុណ ខាត់ ចាន់សំអាត ព្រះគ្រូសូត្រឆ្វេងវត្តបារាយណ៍ បានប្រគល់ម៉ូតូ ចំនួន ១ គ្រឿង តម្លៃ ៥៥០ ដុល្លារ ជាការផ្តួចផ្តើម និងជំនួយសប្បុរសធម៌

ដើម្បីជួយសម្រួលដល់ជីវភាព និងការធ្វើដំណើររបស់វីរៈកងទ័ព និងគ្រួសារ។

សកម្មភាពនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពី

. ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន

. សាមគ្គីភាពរវាងអាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋ .ការលើកស្ទួយស្មារតីស្នេហាជាតិ និងការគោរពចំពោះវីរៈជនការពារជាតិ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការគាំទ្រ និងកោតសរសើរ ចំពោះការដឹកនាំប្រកបដោយទំនួលខុសត្រូវ មនុស្សធម៌ និងចក្ខុវិស័យរបស់ អភិបាលស្រុកចន្ទ្រា និងព្រះគ្រូចៅអធិការ ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងការពារជាតិជាប្រចាំ៕ ដោយ ឃិន សុខន






Post a Comment

Previous Post Next Post

Kdaily-news ads