Top News

ផ្លូវល្បឿនលឿនទៀតហើយ ៖រថយន្តបុករនាំងផ្លូវបណ្តាលឲ្យផ្ទុះឆេះរថយន្ត ស្លាប់ មនុស្សម្នាក់ និងរបួស ៦នាក់!


យោងតាម របាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រថយន្តបានរេចង្កូតទៅបុករនាំងទ្រូងផ្លូវត្រូវបានឆេះ បណ្តាលឲ្យស្ត្រី ម្នាក់ បានស្លាប់ និងរងបួសចំនួន ៦នាក់ ស្រី៤នាក់។ កើតហេតុនៅម៉ោង ១១:៥០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចKm34+300 ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

  រថយន្តម៉ាក LANDCRUISER ពណ៌ស លេខ ភ្នំពេញ 2 B N-96 88 បើកបរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករនាំងទ្រូងផ្លូវ រួចអស់ល្បឿនឈប់នៅទទឹងគន្លងផ្លូវធម្មតា និងគន្លងផ្លូវអាសន្ន បណ្តាលឲ្យរថយន្តឆេះតែម្តង ៕





Post a Comment

Previous Post Next Post

Kdaily-news ads