ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង៩:៥៣នាទីព្រឹក មានឈ្មោះ ស្ងួន ថាន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិដក់ពរ ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹងទៅលើកូនឈ្មោះ ស្ងួន ពន្លក ហៅលក ភេទប្រុស អាយុ២២ឆ្នាំ ។
នៅវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃខែខាងលើ ខ្លួនកំពុងឈរនៅមុខផ្ទះកូនបានមកសុំលុយពីម្ដាយឈ្មោះ ស៊ិន អាន អាយុ ៥៦ឆ្នាំ ម្ដាយមិនមានលុយ បានរករឿងនឹងបានយកដុំថ្មគុបយកប៉ែលវាយមកលើឪពុកម្ដាយ បណ្ដាលអោយរងរបួស
នៅវេលាម៉ោង ១៥ និង ៥០នាទី កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្ដិវល្លិសរ បានឃាត់ខ្លួនឈ្មោះ ស្ងួន ពន្លក មកសាកសួរហើយបានឆ្លើយសារភាពថាខ្លួនពិតជាបានវាយទៅលើឪពុកម្ដាយពិត ប្រាកដមែន។ឃាត់ខ្លួននៅចំណុចភូមិដកពរឃុំវស្សរ ករណីខាងលើជំនាញសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។




Post a Comment