Top News

យោងប្រសាសន៍សម្តេច ហ៊ុន សែន មេដឹកនាំសហព័ន្ធ មិនមានសិទ្ធិមើលងាយអ្នកប្រដាល់ ដែលជាទ្រព្យសម្បត្តិជាតិបានទេ!


(ភ្នំពេញ)៖ ការចេញមុខរបស់លោក អេ ភូថង អតីតស្តេចប្រដាល់គុនខ្មែរ មិនមែនជាសារអារម្មណ៍ផ្ទាល់ខ្លួនទេ ប៉ុន្តែជាសម្លេងតំណាងឲ្យអ្នកកីឡាជាច្រើន ដែលកំពុងរស់នៅក្រោមសម្ពាធនៃការមើលងាយពីមេដឹកនាំស្ថាប័នកីឡាខ្លួនឯង។ ពាក្យសម្ដីដែលបានចោទសួរថា <<បើមិនប្រដាល់ តើធ្វើអ្វីបាន?>> មិនត្រឹមតែជាការប្រមាថគ្រួសារអតីតជើងឯកជាតិទេ ប៉ុន្តែជាការប្រមាថតម្លៃអ្នកកីឡាទូទាំងប្រទេស។ ទស្សនៈបែបនេះ បង្ហាញយ៉ាងច្បាស់ពី វិបត្តិសីលធម៌នៃការដឹកនាំ ដែលមិនគួរអនុញ្ញាតឲ្យមាននៅក្នុងស្ថាប័នកីឡាជាតិឡើយ។ អតីតស្តេចប្រដាល់លោក អេ ភូថង បានបញ្ជាក់យ៉ាងត្រង់ថា" គ្រួសាររបស់លោក សុខចិត្តទៅធ្វើការងារសំណង់ ក៏នៅមានកិត្តិយស និងក្ដីសុខ ជាងរស់នៅក្រោមការមើលងាយពីអ្នកអាងអំណាច។ សារនេះ មិនមែនជាការបន្ទាបខ្លួនទេ ប៉ុន្តែជាការលើកតម្លៃ -ការងារសុចរិត- លើស -អំណាចមាត់-។ ការព្រមានរបស់លោក អេ ភូថង ក៏មានន័យខ្លាំងធ្ងន់:

- បើថ្ងៃនេះ មេដឹកនាំហ៊ានមើលងាយគ្រួសារអ្នកប្រដាល់ម្នាក់ ដូចជាគ្រួសារខ្ញុំ

- ថ្ងៃស្អែក អ្នកប្រដាល់ផ្សេងទៀត ក៏អាចជួបវាសនាដូចគ្នា មានពាក្យឌឺដងខ្លី {គ្រួសារខ្ញុំល្ងង់ មិនដូចមេទេ} មិនមែនជាពាក្យកំប្លែងទេ តែជាការឆ្លុះបញ្ចាំងពីការឈឺចាប់ និងការមិនទទួលយកវប្បធម៌មើលងាយ ដែលកំពុងបំផ្លាញគុណតម្លៃកីឡាជាតិ។ អ្វីដែលធ្វើឲ្យសារនេះមានទម្ងន់ខ្លាំងជាងមុន គឺការយោងប្រសាសន៍របស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ក្នុងន័យច្បាស់ថា"= ការរីកចម្រើននៃកីឡាប្រដាល់គុនខ្មែរ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់

របស់ពុកអស់រយៈពេលជាង ៤៧ ឆ្នាំ ហើយអ្នកប្រដាល់ជើងឯកដូចជា អេ ភូថង ត្រូវបានបន្សល់ទុកជាដើមទន់ធំសម្រាប់ជាតិ និងជាអំណាចទាក់ទាញបរទេសមកកម្ពុជា នេះជាប្រសាសន៍ដ៏មានន័យ។

-ប្រសាសន៍ នេះមានន័យថា អ្នកប្រដាល់ មិនមែនជាមនុស្សគ្មានតម្លៃ

- ហើយមេដឹកនាំសហព័ន្ធ មិនមានសិទ្ធិប្រើពាក្យសម្ដីមើលងាយ លើអ្នកដែលរដ្ឋ និងជាតិធ្លាប់លើកតម្កើងឡើយ។ 

ក្នុងបរិបទនេះ ការរិះគន់ត្រូវបានចង្អុលទៅកាន់ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយសំណូមពរយ៉ាងតឹងរឹងថា តួនាទីមេដឹកនាំ មិនមែនសម្រាប់អាងអំណាច ឬមើលងាយអ្នកប្រដាល់ទេ ប៉ុន្តែសម្រាប់ ការការពារ លើកតម្លៃ និងគោរពកិត្តិយសអ្នកកីឡា ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីមុខមាត់ជាតិ។ អ្នកប្រដាល់ គឺជាទ្រព្យសម្បត្តិរបស់ជាតិ

មិនមែនជាគោលដៅឲ្យនរណាម្នាក់ ប្រើពាក្យសម្ដីមើលងាយ ដើម្បីបង្ហាញអំណាចផ្ទាល់ខ្លួនឡើយ៕ ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads