Top News

តុលាការសម្រេច ឃុំខ្លួនជនជាតិចិន ចំនួន៤នាក់ !ក្នុងករណី : (ឆបោកមានស្ថានទម្ងន់ទោសពាក់ព័ន្ធ online scam) និងអំពើគេចវេះពន្ធ !


រាជធានីភ្នំពេញ៖  លោក អាំង ចិន្តាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ បានចេញដីកាចំនួន 4ផ្សេងៗគ្នា បង្គាប់ឱ្យឃុំខ្លួនបុរស និងស្រ្តីជនជាតិចិនចំនួន 4នាក់ ពាក់ព័ន្ធនឹងបទល្មើស : (ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង Online Scams) !និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ!!! ។

ជនបរទេស ទាំង ៤នាក់ ដែលតុលាការាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួនមាន : ទី១/-  ឈ្មោះ LIN DONGPING ភេទប្រុស , ទី២/- ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី ១ (ម១) ចំណែកទី៣/- ឈ្មោះ SUN JIAXIU ភេទស្រី , និងទី៤/- ឈ្មោះ LAI ZUOXIANG ភេទស្រី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តតាមច្បាប់ !។


ជនត្រូវចោទទាំង ៤នាក់នេះ !ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ : (ឆបោកមានស្ថានទម្ងន់ទោស )ជាក្រុមមានការចាត់តាំង !និងគេចវេះពន្ធ !!!ប្រព្រឹត្តនៅចំណុចផ្ទះលេខ 35 និងផ្ទះលេខ ២៤ បុរីរីវើរ៉ា វិថីកោះពេជ្រ ភូមិ១៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ 2026 រហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, មាត្រា ៣៨០ និងមាត្រា ៣៨១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៤ នៃច្បាប់ស្តីពីគយ !។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល 8ខែចុងក្រោយនេះ !តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធករណី : (ការឆបោកអនឡាញ )!ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង ៥០០ នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿង ឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត !។

សមត្ថកិច្ចកម្ពុជាបានបន្តសហការជាមួយបណ្តាប្រទេសដៃគូរ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុ របស់ ក្រុមឧក្រិដ្ឋជន ! ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជា ធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស !!!។

ដោយឡែកនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន ចំនួន 3នាក់ និងស្ត្រីខ្មែរ  ចំនួន 4នាក់ រួមទាំងវត្ថុតាង រួមមាន : កុំព្យូទ័រ ALL IN ONE ចំនួន 22គ្រឿង ,ទូរស័ព្ទដៃ ចំនួន 38គ្រឿង , Laptop ចំនួន មួយគ្រឿង , ម៉ូនីទ័រ ចំនួន 12គ្រឿង , ក្បាល DVR ចំនួន មួយ គ្រឿង , លិខិតឆ្លងដែន ជនជាតិចិន ចំនួន 3ច្បាប់។

សមត្ថកិច្ចបានសន្និដ្ឋានថា : ជាករណី : លួចលាក់ប្រព្រឹត្តបទល្មើស (ឆបោកតាមប្រព័ន្ធអនឡាញ Online Scams)! ក្រោមរូបភាពឆបោកបែបស្នេហា (Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិច (Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និង លួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារចម្រុះបានសម្រេចប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា : សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា : កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬ បទល្មើសឆ្លងដែនឡើយ ! ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណា ដែលនៅពីក្រោយសកម្មភាព (ឆបោក)ទាំងនេះ !នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត !! ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ !!!។





Post a Comment

Previous Post Next Post

Kdaily-news ads