ថ្មីចេស! មេឃុំចំប៉ាបញ្ជាឱ្យស្មៀនដាក់ប្លង់ដីបញ្ចាំ ដើម្បីយកលុយមកអភិវឌ្ឃន៍ឃុំ !


ខេត្តតាកែវ៖ តើជារឿងដ៏គួរឱ្យកោត សសើរដែរឬទេដែរលោកស្រី ប៊ុន គឹមឡេង មេឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវ សម្បូរទៅដោយរឿងរ៉ាវជាច្រើនកំពុងលាក់ បាំងថ្នាក់លើនិងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនពេលនេះល្បីល្បាញរឿងអភិវឌ្ឍន៍មូលដ្ឋាន បែបថ្មីមួយទៀត តាមរយៈការបញ្ជាឲ្យស្មៀនឃុំយកប្លង់ដីទៅដាក់បញ្ចាំដើម្បីយកលុយមកអភិវឌ្ឍន៍ឃុំ។

លោកលីវ សារុំ ស្មៀនឃុំចំប៉ាបានឱ្យដឹងថា លោកពិតជាបានចងការប្រាក់ដោយដាក់ប្លង់ដីយកលុយ ជាង៧ពាន់ដុល្លារទៅឲ្យលោកស្រីមេឃុំ ពិតមែនដោយលោកស្រីថាយកលុយទៅជួសជុល និងប្រើប្រាស់ប្រយោជន៍រួមនៅ ក្នុងឃុំហើយលោកស្រីជាអ្នកចេញមុខសងម្ចាស់ បំណុលប្រចាំខែដោយក្នុង១ខែជាង១លានរៀល។

លោកស្មៀនឃុំបានបន្តទៀតថា ដំបូងឡើយលោកចងការ ប្រាក់ឯកជនទេតែដោយសារការប្រាក់ខ្ពស់ពេករត់មិនរួច លោកក៏សម្រេចចិត្តយកប្លង់ដីទៅដាក់ខ្ចី

ធនាគារឯកជនដែលមានការប្រាក់ទាប ហើយបច្ចុប្បន្ននៅមិនទាន់សងធនាគារួចនៅឡើយទេ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា លោកស្រីមេឃុំក៏ជាមេតុងទីនជាច្រើនក្បាលផងដែរ ដោយកូនៗតុងទីនដេញបាន,តែលោកស្រីមេឃុំមិនឱ្យលុយនោះទេ ដោយសំអាងថាកូនៗខ្លះបោកប្រាស់គាត់ដែរ។

ពាក់ពន្ធ័ករណីខាងលើលោកស្រីប៊ុន គឹមឡេងមេឃុំចំប៉ាបានឱ្យដឹងថារឿងលោកជាស្មៀនដែរអះអាងថាបានទៅចងការប្រាក់ឯកជនរហូតរត់ចុងការមិនរួច ឈានទៅ ដល់ការយកប្លង់ដីទៅដាក់នៅធនាគាឯកជនជាង៧ពាន់ដុល្លាដើម្បីប្រើប្រាស់ក្នុងឃុំ លោកស្រីមិនបានដឹងទេលោកស្រីបដិសេធរឿងខ្ចីរឿងបុលវាជារឿងគ្រួសាររបស់លោកស្មៀននោះទេ។

លោកស្រីមេឃុំបញ្ជាក់ថែមទៀតថា ចំពោះរឿងលេងតុងទីនលោកស្រីពិតជាលេងមែន,តែលោកស្រីគ្រាន់តែឈរឈ្មោះធ្វើមេជំនួសគេទេ,តែរឿងកូនចៅដេញបានលោកស្រីស៊ីសងគ្រប់ចំនួនមិនឱ្យខ្វះឡើយ។

ជាចុងក្រោយលោកស្រីគំរាមអ្នកកាសែតថាបើហ៊ានផ្សាយលោកស្រីនឹងប្តឹងពីបទបរិហាកេរ្តិ៍៕





Post a Comment

Previous Post Next Post

Kdaily-news ads