បងប្អូនបង្កេីតលក់ម្ហូបក្លែមជាប់គ្នាគ្រាន់តែភ្ញៀវ(ខាងប្អូន)ដេីរកាត់(ខាងបង)ទៅនោមច្រេីនដងពេក ក៏កេីតការមិនសប្បាយចិត្ត ប៉ះសម្ដីគ្នា រហូតកើតមានហិង្សា(មិនដឹងខាងណាវាយខាងណាមុនទេ ព្រោះចោទគ្នាទៅវិញទៅមក យកត្រូវរៀងខ្លួន) បណ្ដាលឲ្យស្ត្រីជាអ្នកម្ហូបសាច់ក្លែម(ខាងបង) របួសបែកថ្ងាសហូរឈាម ផ្អេីលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ កំពុងល្បាតក៏ចូលអន្តរាគមន៍សួរនាំរឿងហេតុ រួចនាំអ្នកពាក់ព័ន្ធទាំងសងខាងទៅសាកសួរ និងសម្របសម្រួលផងដែរ ។
ហេតុការណ៍នេះស្ថិតនៅកន្លែងលក់ម្ហូបក្លែម២កន្លែង ជាប់របងវិទ្យាល័យហ៊ុនសែនចាក់អង្រែ ផ្លូវ៣០ម៉ែត្រ ស្តុបមុខវត្តចាក់អង្រែក្រោម ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម៉ោង០២:១២នាទីទៀបភ្លឺ ចូលថ្ងៃសៅរិ៍ ទី២១ ខែមីនា ឆ្នាំ២០២៦នេះ ។
ក្រោយពេលកេីតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បាននាំអ្នកពាក់ព័ន្ធទាំងសងខាងទៅសាកសួរ និងសម្របសម្រួលនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ផងដែរ ៕







Post a Comment