Top News

លោក អ៊ុច សុភ័ក្ត កាយវិការសាមញ្ញ ប៉ុន្តែមានតម្លៃក្នុងការរក្សាសាមគ្គីភាពក្នុងអង្គភាព!


(មណ្ឌលគិរី)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោក អ៊ុច សុភ័ក្ត មេបញ្ជាការកងអនុសេនាធំទី២ បានដឹកនាំកម្លាំងនាយទាហាន និងទាហានរង ដោយផ្ទាល់ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ទៅសួរសុខទុក្ខ លោកវរៈសេនីយ៍ឯក អ៊ុំ សុវណ្ណ មេបញ្ជាការរងតំបន់សឹក ទទួលទិសទី៣ ស្រុកកែវសីមា ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

កាយវិការនេះ បង្ហាញយ៉ាងច្បាស់ពីភាពជាមេបញ្ជាការដែលមានទំនួលខុសត្រូវខ្ពស់ ប្រកបដោយមនុស្សធម៌ មិនមើលរំលងសុខទុក្ខកម្លាំងក្រោមឱវាទ និងបង្ហាញការយកចិត្តទុកដាក់ជាក់ស្តែងចំពោះសុខុមាលភាពមិត្តរួមការងារ។ នេះមិនមែនជាការអនុវត្តតាមតួនាទីផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីបេះដូងដឹកនាំ និងស្មារតីរួមទុក្ខរួមសុខក្នុងអង្គភាព។

ជាក់ស្តែង កាយវិការរបស់ លោក អ៊ុច សុភ័ក្ត ត្រូវបានចាត់ទុកថាជា គំរូល្អនៃភាពដឹកនាំដោយសេចក្តីមេត្តាករុណា ការយកចិត្តទុកដាក់ និងការរួមចំណែកបង្កើនសាមគ្គីភាព ក្នុងជួរកម្លាំងទាហាន។ កាយវិការគំរូបែបនេះ គួរត្រូវបានលើកតម្កើង និងបន្តអនុវត្តឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងកម្លាំងចិត្ត កម្លាំងជាតិ និងសេចក្តីរួបរួមក្នុងកងទ័ពជានិច្ច៕ដោយ ឃិន សុខន





Post a Comment

Previous Post Next Post

Kdaily-news ads