Top News

ផ្លូវបេតុងអាមេ នៅស្រុកពេជ្រាដា បង្កសំណួរ ច្រើនពីប្រជាពលរដ្ឋ មិនដាក់ផ្លាកសញ្ញាតម្លៃ ធ្វើរួចមិនទាន់បានប៉ុន្មានខែផ្លូវខូចបណ្ដើរៗ

ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ឋនៅស្រុកពេជ្រាដា បានបញ្ចេញមតិរអ៊ូថា ផ្លូវបេតុងអាមេមួយខ្សែ ដែលទើបបញ្ចប់ការសាងសង់ មិនទាន់បានប៉ុន្មានខែទេ ក៏ចាប់ផ្ដើមខូចបណ្ដើរៗ ហើយ ព្រមទាំងគ្មានការដាក់ផ្លាកសញ្ញាបញ្ជាក់ច្បាស់ពីតម្លៃចំណាយសំណង់ផ្លូវនេះទេ។

ប្រជាពលរដ្ឋជាច្រើនបានឲ្យដឹងថា កាលពេលសាងសង់ គេមិនឃើញមានការបង្ហាញបញ្ជីចំណាយ តាមបណ្តាញផ្ទាំងព័ត៌មានសាធារណៈ ណាមួយទេ  គាត់គ្រាន់តែបានឃើញសារព័ត៌មានក្នុងខេត្តមណ្ឌលគិរី ចុះផ្សាយបង្ហាញតែប្រវែងផ្លូវ និងការអភិវឌ្ឍ ទូទៅប៉ុណ្ណោះ។


 ការអភិវឌ្ឍន៍ មិនមានព័ត៌មានសាធារណៈ បែបនេះ? បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនសង្ស័យថា មានការ កឹបកេងលុយរដ្ឋ ឬការចំណាយប្រាក់រដ្ឋមិនត្រឹមត្រូវ។

ប្រជាពលរដ្ឋអ្នកស្រុកពេជ្រដាជាច្រើន និយាយថា ពេលធ្វើផ្លូវ គេមិនដឹងថា លោក វណ្ណា ម៉ាប់ អភិបាលស្រុក ចំណាយប្រាក់រដ្ឋប៉ុន្មានទេ ធ្វើដោយក្រុមហ៊ុនណាទេ តែឥឡូវផ្លូវទើបធ្វើស្រាប់តែចាប់ផ្ដើមបាក់ប្រេះរបកចេញថ្មទៅហើយ។


ពាក់ព័ន្ធករណីនេះ ខ្ញុំបាន ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ កាលចាប់ផ្តើមបើកការដ្ឋាន សាងសង់ ធ្លាប់បានសួរលោកអភិបាលស្រុក វណ្ណាម៉ាប់ជាច្រើនដងដែរ  តែមិនឃើញឆ្លើយតបទេ! ទោះខលសួគ៌ផ្ទាល់ក៏មិនលើកទូរសព្ទដែរ។


ខ្ញុំសូមជំរាបជូនបងប្អូនក្នុងបណ្តាញសង្គមមេតាជ្រាប - រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាជាច្រើន រាប់លានដុល្លារ ក្នុងមួយឆ្នាំមួយឆ្នាំដើម្បីអភិវឌ្ឍន៍ផ្លូវថ្នល់ ឲ្យប្រជាពលរដ្ឋរស់នៅមានភាពងាយស្រួល និងសប្បាយចិត្ត ជាមួយនឹងគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ។ ប៉ុន្តែការអភិវឌ្ឍន៍នៅមូលដ្ឋានស្រុកពេជ្រាដានេះ នៃខេត្តមណ្ឌលគិរីនេះ  គឺមិនឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាលឡើយ។

ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរខេត្តពិសេសឯកឧត្ដម ថង សាវ៉ុន នឹងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យផ្លូវបេតុងអាមេនេះឡើងវិញ ដើម្បីធានាថា ការចំណាយថវិការដ្ឋ ត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានភាពថ្លៃថ្នូរដល់ប្រជាពលរដ្ឋ ដែលពួកគាត់កំពុងចាក់ឬស្សកែវ យ៉ាងជ្រៅក្នុងក្រអៅបេះដូងពួកគាត់ថែមទៀត នៅពាក្យថាអរគុណសន្តិភាព៕












Post a Comment

Previous Post Next Post

Kdaily-news ads