(ខេត្តស្វាយរៀង)៖ ក្នុងបរិយាកាសសាមគ្គី និងក្តីរីករាយរបស់គ្រួសាររដ្ឋបាលស្រុកចន្ទ្រា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សាលាស្រុកចន្ទ្រា បានរៀបចំពិធីអបអរសាទរ និងលើកទឹកចិត្តដល់មន្ត្រីដែលទទួលបានការតែងតាំងមុខតំណែងថ្មី ខណៈដែល លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានផ្តាំផ្ញើការងារដ៏មានអត្ថន័យ ដោយផ្តោតលើវិន័យ ស្មារតីទទួលខុសត្រូវ និងការបម្រើប្រជាពលរដ្ឋជាចម្បង។ និងលើកទឹកចិត្តដល់សមាជិកគ្រួសាររដ្ឋបាល ដែលទទួលបានការតែងតាំងមុខតំណែងថ្មី ជា នាយករងរដ្ឋបាល ប្រធានការិយាល័យ និងប្រធានអង្គភាពលទ្ធកម្ម ដែលជាការឆ្លុះបញ្ចាំងពីការទទួលស្គាល់សមត្ថភាព វិន័យ និងការប្តេជ្ញាចិត្តបំពេញភារកិច្ចរដ្ឋបាលកន្លងមក។ ក្នុងឱកាសដ៏មានន័យនេះ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានមានមតិណែនាំ និងផ្តាំផ្ញើការងារ ដោយលើកឡើងអំពីសារៈសំខាន់នៃការរក្សាវិន័យ ការគោរពច្បាប់ បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងសហការរួមគ្នា ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល សេវាសាធារណៈ និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ជាពិសេស ការដឹកនាំប្រកបដោយចក្ខុវិស័យ ការយកចិត្តទុកដាក់លើមន្ត្រីក្រោមឱវាទ និងស្មារតីទំនួលខុសត្រូវខ្ពស់របស់ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា។ នៅក្នុងពិធីដ៏រីករាយនៃអំណរទាំងនោះ ត្រូវបានមន្ត្រី និងគ្រួសាររដ្ឋបាលទាំងមូល សម្តែងការគោរព សរសើរ និងវាយតម្លៃខ្ពស់ថា លោក ថន ថាវុទ្ធាអភិបាលស្រុក គឺជាថ្នាក់ដឹកនាំមានសមត្ថភាព មានភាពជិតស្និទ្ធ និងជំរុញទឹកចិត្តមន្ត្រីឱ្យបំពេញភារកិច្ចដោយស្មោះអស់ពីសមត្ថភាព។
ឆ្លៀតក្នុងឱកាសនេះ គ្រួសាររដ្ឋបាលស្រុកចន្ទ្រា សូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលទទួលបានការតែងតាំងមុខតំណែងថ្មី សូមមានសុខភាពល្អ កម្លាំងកាយចិត្តមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកអភិវឌ្ឍស្រុកចន្ទ្រា ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕អត្ថបទ ដោយ ឃិនសុខន







Post a Comment